Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

វៀតណាមបំបែកបណ្តាញផលិតប្រេងចម្អិនអាហារក្លែងក្លាយដ៏ធំទូទាំងប្រទេស

ហាណូយ៖ យោងតាមសារព័ត៌មាន VnExpess ចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានបំបែកបណ្តាញផលិតប្រេងចម្អិនអាហារក្លែងធំមួយ ដែលមានការចូលរួមពីក្រុមហ៊ុន GF Vietnam Food Co., Ltd. ស្ថិតនៅខេត្ត Hung Yen បន្ទាប់ពីការស៊ើបអង្កេតឃើញថា ក្រុមហ៊ុននេះបានផលិត និងចែកចាយប្រេងចម្អិនអាហារក្លែងជាច្រើនម៉ាក ទៅតាមខេត្តនិងទីក្រុងជាច្រើនទូទាំងប្រទេស។ តាមការពិនិត្យវាស់តាមវិទ្យាសាស្ត្រ ប្រេងដែលផលិតដោយក្រុមហ៊ុននេះត្រូវបានរកឃើញថា មិនមានគុណភាពសុវត្ថិភាពសម្រាប់ការបរិភោគឡើយ ហើយជាប្រេងក្លែងបន្លំ។ ផលិតផលក្លែងក្លាយទាំងនេះត្រូវបានលក់ក្នុងឈ្មោះម៉ាកផ្សេងៗ រួមមាន Chica, Tamin Gold, Goldmax, Tot, និង Megafood។ ក្រោយពីការបង្រ្កាបករណីនេះ អាជ្ញាធរផ្នែកសុវត្ថិភាពអាហារវៀតណាមបានចេញសេចក្តីព្រមាន ដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន កុំទិញ ឬប្រើប្រាស់ប្រេងចម្អិនអាហារនៅក្រោមម៉ាកផលិតផលទាំងនេះឲ្យសោះ។ បន្ថែមពីនេះ ពលរដ្ឋត្រូវបានអំពាវនាវឲ្យរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ ប្រសិនបើរកឃើញផលិតផលដែលសង្ស័យនៅលើទីផ្សារ។ ក្រៅពីនេះ អាជ្ញាធរនៅតាមតំបន់នានា ត្រូវបានបញ្ជាឲ្យបន្តការត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីស្វែងរក និងដកប្រេងក្លែងក្លែងដែលនៅសល់ទាំងអស់នោះចេញពីទីផ្សារ ដើម្បីធានាឲ្យមានសុវត្ថិភាពអាហារដល់ប្រជាពលរដ្ឋ។ សូមរំលឹកថា ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ វៀតណាមបានប្រទះឃើញករណីបន្លំផលិតផលអាហារជាបន្តបន្ទាប់។ ដូចកាលពីខែមេសា កន្លងមក អាជ្ញាធរបានចាប់យកប្រេងចម្អិនអាហារក្លែងប្រមាណ ៧១,០០០ [ ]


Latest News
Hashtags:   

វៀតណាមបំបែកបណ្តាញផលិតប្រេងចម្អិនអាហារក្លែងក្លាយដ៏ធំទូទាំងប្រទេស

 | 

Sources