Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ក្រុមឆបោ.កតាមអនឡាញជាង ១ពាន់នាក់រត់ពីមីយ៉ាន់ម៉ាចូលថៃ ក្រោយការបំផ្ទុះគ្រាប់បែ.ករបស់យោធា

មីយ៉ាន់ម៉ា និង ថៃ៖ អាជ្ញាធរខេត្តតាករបស់ថៃបានរាយការណ៍ថា មានជនបរទេសដែលសង្ស័យថាជាក្រុមជាប់ពាក់ព័ន្ធនឹងការបោ.កប្រាស់តាមអនឡាញចម្រុះជាតិសាសន៍ជិត ១,០០០ នាក់ បានរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ ក្រោយយោធាមីយ៉ាន់ម៉ាបើកការបង្ក្រាបដោយបំផ្ទុះគ្រាប់បែ.កនៅតំបន់ KK-Park ដែលជាសម្បុកឧក្រិដ្ឋកម្មដ៏ធំមួយក្បែរព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ ខែតុលា បានឲ្យដឹងថា ជនបរទេសដែលបានរត់គេចខ្លួនចូលមកកាន់ទឹកដីថៃប្រមាណ ១,០៤៩ នាក់ និងមានសរុប ២៦ ជាតិសាសន៍ ដែលភាគច្រើនជាជនជាតិឥណ្ឌា ចិន និងវៀតណាម បានឆ្លងកាត់ពីប្រទេសមីយ៉ាន់ម៉ា ពីស្រុក Myawaddy ទៅកាន់ស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនដើម្បីត្រួតពិនិត្យរកអត្តសញ្ញាណពិតប្រាកដបន្ថែម ខណៈអាជ្ញាធរពាក់ព័ន្ធរបស់ថៃ បានសហការជាមួយស្ថានទូតរបស់ពួកគេ។ តាមរយៈវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីការផ្ទុះដែលលាន់លឺសម្លេងកងរំពងនៅតំបន់ KK-Park ដែលហាក់ដូចជាយោធាមីយ៉ាន់ម៉ាបានបំផ្ទុះគ្រា.ប់បែកនៅទីនោះ ហើយមនុស្សម្នាបានផ្អើលចេញពីទីតាំងដែលពួកគេលាក់ខ្លួន ដោយមានអ្នកខ្លះត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនបានភ្លាមៗ ខ្លះរត់ប្រសាចចូលទឹកដីថៃ និងខ្លះទៀតត្រូវបានចរន្តទឹកហូរគួចយកទៅបាត់ ខណៈព្យាយាមហែលទឹកគេចខ្លួនឆ្លងកាត់តាមទន្លេមឿយ។ មេដឹកនាំសហភាពជាតិការ៉ែន (KNU) ដែលប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ាបានថ្លែងថា ការវា.យឆ្មក់បង្រ្កាបរបស់យោធាមីយ៉ាន់ម៉ាលើតំបន់ KK Park [ ]


Latest News
Hashtags:   

ក្រុមឆបោ

 | 

កតាមអនឡាញជាង

 | 

១ពាន់នាក់រត់ពីមីយ៉ាន់ម៉ាចូលថៃ

 | 

ក្រោយការបំផ្ទុះគ្រាប់បែ

 | 

ករបស់យោធា

 | 

Sources