Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

អស្ចារ្យ និងតែមួយគត់ក្នុងលោក! អារ៉ាប៊ី សាអូឌីតគ្រោងសាងសង់ «ពហុកីឡដ្ឋាននៅលើអាកាស» កម្ពស់ ៣៥០ ម៉ែត្រពីដី

សាអ៊ូឌីអារ៉ាប៊ីកំពុងបន្តបង្ហាញពីសុបិនបែបអនាគត ដោយបានប្រកាសគម្រោងសង់ពហុកីឡដ្ឋានថ្មីមួយ ដែលត្រូវបានគេស្គាល់ថា «Stadium in the Sky» ឬ «កីឡដ្ឋាននៅលើអាកាស»។ គម្រោងនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អគ្គិសនីអនាគតឈ្មោះ NEOM ដែលរួមមានទីក្រុងឆ្លាតវៃ The Line ដែលជាគម្រោងមួយក្នុងចំណោមគម្រោងសំណង់ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ បើតាមការរាយការណ៍ព័ត៌មានអន្តរជាតិ ពហុកីឡដ្ឋាននេះមានកម្ពស់ប្រមាណ ៣៥០ ម៉ែត្រពីដី ដែលស្ថិតនៅក្នុងគម្រោងទីក្រុងធំរបស់អាណាចក្រ NEOM។ វាត្រូវបានរចនាឡើងដោយអាចប៉ះពាល់ទៅលើបរិស្ថានតិចបំផុត និងប្រើប្រាស់ថាមពលសាធារណៈពីប្រភពថាមពលកកើតឡើងវិញ។ បន្ថែមពីនេះ ពហុកីឡដ្ឋានដ៏ប្រណិតនេះអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៤៦,០០០នាក់ ហើយមានគោលបំណងសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិ ពានរង្វាន់ FIFA World Cup 2034 ដែលសាអ៊ូឌីអារ៉ាប៊ីជាម្ចាស់ផ្ទះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត គម្រោងនេះគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ Vision 2030 និងមានគោលបំណងបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ស្ថាបត្យកម្មប្រកបដោយចីរភាព និងទេសចរណ៍កីឡា។គម្រោង NEOM Stadium ត្រូវបានគេពិពណ៌នាថា មានផ្ទៃខាងក្រៅជាអក្សរឆ្លុះកញ្ចក់ និងអេក្រង់ LED ធំៗ ដែលអាចបង្ហាញវីដេអូ និងព្រឹត្តិការណ៍ផ្សេងៗ។ ទោះជាយ៉ាងណា គម្រោងដ៏អស្ចារ្យនេះ កំពុងស្ថិតនៅក្នុងដំណាក់កាល គំនិត និងរៀបចំផែនការ ប៉ុណ្ណោះ [ ]


Latest News
Hashtags:   

អស្ចារ្យ

 | 

និងតែមួយគត់ក្នុងលោក

 | 

អារ៉ាប៊ី

 | 

សាអូឌីតគ្រោងសាងសង់

 | 

ពហុកីឡដ្ឋាននៅលើអាកាស

 | 

កម្ពស់

 | 

ម៉ែត្រពីដី

 | 

Sources