Saturday 18 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

សំណង់អគារ «សណ្ឋាគារអង្គរមានជ័យ» នឹងត្រូវវា.យរំលំចោលក្នុងពេលឆាប់ៗ

រាជធានីភ្នំពេញ៖ អគារមួយដែលអតីតសណ្ឋាគារអង្គរមានជ័យមានអាយុកាល ៧៥ឆ្នាំ និងបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនោះ នឹងត្រូវក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការរុះរើ និងវា.យកម្ទេចចោលក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្ការការបា.ក់រលំបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋជាយកថាហេតុ។ យោងតាមការជូនដំណឹងរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលលើការងាររុះរើ វាយរំលំអគារទ្រុឌទ្រោម បានដឹកនាំក្រុមការងារចុះពិនិត្យលើការងាររុះរើអគារសណ្ឋាគារអង្គរមានជ័យ ដែលស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងវិថីកម្ពជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃផែនការអនុវត្តន៍ការងាររុះរើអគារឲ្យប្រព្រឹត្តទៅតាមសុវត្ថិភាព និងស្តង់ដារបច្ចេកទេស។ ទាក់ទងនឹងសកម្មភាពខាងលើនេះ គឺជាការអនុវត្តក្រោយរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅ និងប្រកបរបរអាជីវកម្មលើអគារនេះ ឲ្យធ្វើការចាកចេញដើម្បីបង្ការការបាក់រលំ ឬគ្រោះថ្នាក់ជាយថាហេតុ។ ជាលទ្ធផលពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំ និងខ្វះការជួសជុលត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ។ សូមជម្រាបថា សំណង់អគារខាងលើនេះ គឺជាអតីតសណ្ឋាគារអង្គរមានជ័យ ដែលមានបន្ទប់ស្នាក់ប្រមាណ 100បន្ទប់។ តាមការសន្និដ្ឋានអគារនេះទំនងជាបានសាងសង់ឡើងនៅចន្លោះទស្សវត្តន៍ ១៩៥០ [ ]


Latest News
Hashtags:   

សំណង់អគារ

 | 

សណ្ឋាគារអង្គរមានជ័យ

 | 

នឹងត្រូវវា

 | 

យរំលំចោលក្នុងពេលឆាប់ៗ

 | 

Sources