Saturday 18 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

លោក Trump ទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ីដើម្បីណាត់គ្នាពិភាក្សាពីការបញ្ចប់សង្គ្រា.មនៅអ៊ុយក្រែន

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីជំរុញឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់បញ្ចប់សង្គ្រា.ម ប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីណាត់គ្នាពិភាក្សាពីការបញ្ចប់សង្គ្រា.មនៅប្រទេសអ៊ុយក្រែនដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ ។ សង្គ្រា.មរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាសង្គ្រា.មរ៉ាំរ៉ៃបានកើតឡើងមុនសង្គ្រា.មផ្សេងទៀតដែលប្រធានាធិបតីអាមេរិកព្យាយាមជំរុញសន្តិភាព ក្រោយពីបញ្ចប់សង្គ្រា.មជាច្រើនកន្លែង ។ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Trump បង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា លោកបានទូរស័ព្ទជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin ហើយមេដឹកនាំប្រទេសទាំងពីរបានយល់ព្រមជួបគ្នានៅប្រទេសហុងគ្រី ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ លោក Trump ថ្លែងថា ៖ «ខ្ញុំទើបតែជជែកតាមទូរស័ព្ទជាមួយលោក Putin ហើយប្រធានាធិបតីរុស្ស៊ីបង្ហាញក្តីរីករាយជាមួយខ្ញុំនិងអាមេរិកទទួលបានជោគជ័យក្នុងការជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា ដែលជាក្តីសុបិនរបស់លោក Putin ជាច្រើនឆ្នាំមកនេះ ។ ខ្ញុំជឿជាក់ថា ភាពជោគជ័យនៅមជ្ឈិមបូព៌ានឹងជួយក្នុងការចរចារបស់យើងឈានទៅបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរ» ។ ប្រធានាធិបតីរុស្ស៊ីក៏បានអរគុណភរិយារបស់លោក Trump លោកស្រី Melania ដែលបានបំពេញការងារផ្នែកកុមារ និងជំរុញការងារលោកស្រី Melania បន្តទៀត [ ]


Latest News
Hashtags:   

Trump

 | 

ទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ីដើម្បីណាត់គ្នាពិភាក្សាពីការបញ្ចប់សង្គ្រា

 | 

មនៅអ៊ុយក្រែន

 | 

Sources