Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

នាយករដ្ឋមន្ត្រីថៃបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន

ប្រទេសថៃ ៖ ទោះជាលោក អនុថីន ឆាន់វីរៈគូន កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែលោកបានប្រគល់អំណាចពេញលេញឱ្យកងទ័ពចាត់វិធានការព្រំដែន បង្កើនកងកម្លាំង បង្កើនអាវុធស្រាល-ធ្ងន់នៅព្រំដែនកម្ពុជា-ថៃមិនខុសគ្នាពីរដ្ឋាភិបាលចាស់ ។ លោកថា ថៃបានប្រកាសច្បាប់អាជ្ញាសឹកប្រគល់អំណាចឱ្យកងទ័ពរួចហើយ រដ្ឋាភិបាលនឹងពុំបើកព្រំដែនទេ បើពលរដ្ឋមិនគាំទ្រ ហើយលោកថែមទាំងបដិសេធការចរចាផ្សេងៗ ដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន ។ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន លោកបារម្ភពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួននៅតាមព្រំដែន និងសន្យាបំពេញការងារឱ្យអស់ពីសមត្ថភាពក្នុងរយៈពេល៤ខែ រួមទាំងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ កាលពីថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មាននៅមន្ទីរពេទ្យវ៉ាជិរ៉ា ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា លោកនឹងចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែន ពីព្រោះលោកក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ។ បច្ចុប្បន្ន នៅព្រំដែនមានទាំងកងទ័ព និងអាជ្ញាធរថៃ ហើយលោកក៏ត្រូវធ្វើដំណើរមកព្រំដែនដោយខ្លួនឯង ។ ពេលនេះ លោកពុំទាន់បានជជែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការនៅឡើយទេ ប៉ុន្តែថៃមានគោលជំហរច្បាស់លាស់ក្នុងការរក្សាអធិបតេយ្យ ដោយប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ និងបានប្រកាសច្បាប់អាជ្ញាធរសឹករួចហើយនៅព្រំដែនកម្ពុជា-ថៃ ។ [ ] The post នាយករដ្ឋមន្ត្រីថៃបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន appeared first on Khmer Breaking News.


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព

 | 

និងអាវុ

 | 

ធធុនធ្ងន់នៅព្រំដែន

 | 

Sources