Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

«ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ខ្មែររួបរួម ខ្មែរខ្លាំង

និរន្តភាពផលិតផលក្នុងស្រុក ចាំបាច់មានការចូលរួមពីយើងទាំងអស់គ្នា។ តស់! បងប្អូនខ្មែរយើង បន្ត​គាំទ្រ ប្រើប្រាស់ និងផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់យើង។ ក្នុងកាលៈទេសៈនេះ ស្មារតីជាតិនិយមមិនមែនត្រឹមតែជាជម្រើសលើការប្រើប្រាស់ទិញទំនិញប៉ុណ្ណោះនោះទេ តែជាកាតព្វកិច្ច និងការបង្ហាញសេចក្តីស្រឡាញ់ប្រទេសជាតិរបស់យើងពីប្រជាពលរដ្ឋម្នាក់ៗ។ រាល់ផលិតផលដែលផលិតនៅក្នុងទឹកដីយើង សុទ្ធតែបង្កប់នូវញើសឈាម គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់កូនខ្មែរយើង។ ផ្តើមចេញពីយើងទាំង​អស់គ្នាជាអតិថិជនបង្កើតតម្រូវការផលិតផលក្នុងស្រុក សួររកផលិតផលជាតិតាមហាងលក់ទំនិញផ្សេងៗ ហើយអាជីវករដូចគ្នាក៏គួរជ្រើសរើសផលិតផលក្នុងស្រុកជាអទិភាពលក់ជូនអតិថិជន។នេះជាការផ្តល់ឳកាសឲ្យសហគ្រាស ក្រុមហ៊ុនក្នុងស្រុកបានបង្កើន ពង្រឹងសម្ថភាពផលិត និងគុណភាព​ផលិតផលបានកាន់តែប្រសើរឡើងបន្តិចម្តងៗ ប្រៀបដូចជាកំបិតដែលបានសម្លៀងដុះខាត់ កាន់តែ​ដុះ ខាត់ កាន់តែមុត ហើយនេះនឹងធ្វើឲ្យផលិតផលក្នុងស្រុកកាន់តែមានគុណភាព ស្តង់ដារខ្ពស់ និងតម្លៃល្អសមរម្យប្រកួតប្រជែងជាមួយផលិតផលនាំចូល។ តួយ៉ាងដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនកូនខ្មែរសុទ្ធសាធ មានសម្ថភាពបង្កើតរោងចក្រដ៏ធំ ខ្តង់ដារខ្ពស់លំដាប់អន្តរជាតិ បំពាក់បច្ចេកវិទ្យាទំនើប​​ចុងក្រោយបំផុត ដែលផលិតបានផលិតផលយ៉ាងច្រើនដូចជាភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរ ភេសជ្ជៈកីឡា ព្រមទាំងទឹកពិសាដែលមានគុណភាពខ្ពស់ ក្រោមម៉ាកសញ្ញាចំនួន៥ គឺ វឌ្ឍនៈ គ្រុឌ ដ្រាហ្គិន វី អាកទីវ និង វី កូឡា។ ការគាំទ្រផលិតផលក្នុងស្រុក មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកតម្កើងតម្លៃជាតិ ព្រមទាំងចូលរួមស្ថាបនាអនាគតដ៏រុងរឿងរបស់ប្រទេសយើងដោយមិនដឹងខ្លួន។ The post «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ខ្មែររួបរួម ខ្មែរខ្លាំង appeared first on Khmer Breaking News.


Latest News
Hashtags:   

ខ្មែរធ្វើបាន៖

 | 

ចូលរួមជំរុញ

 | 

និងគាំទ្រផលិតផលក្នុងស្រុក

 | 

ខ្មែររួបរួម

 | 

ខ្មែរខ្លាំង

 | 

Sources