Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

Aespa ស.ងសឹ.កវិញក្រោយពីសម្តែងក្នុងកម្មវិធីនៅសហរដ្ឋអាម៉េរិករងភាពចម្រូងចម្រាស

កាលពីដើមខែកញ្ញា ក្រុមចម្រៀងនារី Aespa រងភាពចម្រូងចម្រាសដ៏ខ្លាំងក្លានៅក្នុងកម្មវិធី «Good Morning America» ប៉ុន្តែថ្មីៗនេះ Aespa មាន ការសងសឹកដ៏អស្ចារ្យនៅក្នុងកម្មវិធី «The Jennifer Hudson Show»។ លើកនេះក្រុមចម្រៀងរបស់ផលិតកម្ម SM បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏មុតស្រួច ការច្រៀងផ្ទាល់ច្បាស់លាស់ និងក្បាច់រាំដ៏ស្វាហាប់។ វីដេអូដែលកាត់ចេញពីកម្មវិធីនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម ជាមួយនឹងការសរសើរជាច្រើនអំពីសមត្ថភាពរបស់សមាជិក aespa ទាំង ៤ នាក់។ «សំឡេង ក្បាច់រាំ និងសូម្បីតែកាមេរ៉ាគឺខុសគ្នាទាំងស្រុង ដូចនៅលើឆាកតន្ត្រីពិត» «ពួកគេច្រៀងផ្ទាល់បានល្អណាស់ គ្រាន់តែប៉ុណ្ណឹងគ្រប់គ្រាន់ពេញឆាក» នេះគឺជាការសរសើររបស់អ្នកលេងអ៊ីនធឺណិតសម្រាប់ សមាជិក aespa ។ ការផ្លាស់ប្តូរប្រតិកម្មរបស់ទស្សនិកជនបង្ហាញពីរបត់ដ៏សំខាន់មួយនៅក្នុងការផ្សព្វផ្សាយនៅសហរដ្ឋអាម៉េរិករបស់ aespa ។ នៅក្នុងកម្មវិធី «Good Morning America» ក្រុមនេះបានទទួលការរិះគន់យ៉ាងខ្លាំងចំពោះការសម្តែងមិនច្បាស់ និងក្បាច់រាំមិនស្មើគ្នា ដែលធ្វើឱ្យបរិយាកាសស្ទូឌីយ៉ូមើលទៅអាប់អួរ និងគួរឱ្យធុញ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ការបង្ហោះអំពីការសម្តែងរបស់ aespa នៅលើសហគមន៍អនឡាញបានទាក់ទាញការចូលមើល ដែលភាគច្រើនជាមតិអវិជ្ជមានអំពីក្រុមដែលពួកគាមានការខកចិត្ត និងអាម៉ាស់។ ដូច្នេះហើយ [ ] The post Aespa ស.ងសឹ.កវិញក្រោយពីសម្តែងក្នុងកម្មវិធីនៅសហរដ្ឋអាម៉េរិករងភាពចម្រូងចម្រាស appeared first on Khmer Breaking News.


Latest News
Hashtags:   

Aespa

 | 

កវិញក្រោយពីសម្តែងក្នុងកម្មវិធីនៅសហរដ្ឋអាម៉េរិករងភាពចម្រូងចម្រាស

 | 

Sources