Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

កូរ៉េខាងត្បូងអំពាវនាវឱ្យ UN ចូលរួមប្រយុទ្ធប្រឆាំងការជួ.ញដូរមនុស្សក្រោយពលរដ្ឋខ្លួនរងគ្រោះដោយការឆបោ.កអនឡាញនៅកម្ពុជា

ប្រទេសកូរ៉េខាងត្បូង ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ (UN) ចូលរួមប្រយុទ្ធប្រឆាំងការជួ.ញដូរមនុស្សទ្រង់ទ្រាយធំក្នុងតំបន់អាស៊ានក្រោយពីនិស្សិតកូរ៉េខាងត្បូងម្នាក់បាត់បង់ជីវិ.តដោយសារគាំងបេះដូងក្រោយការធ្វើទារុ.ណកម្មកាលពីដើមខែសីហា ឆ្នាំ២០២៥ នៅលើភ្នំបូកគោ ខេត្តកំពត និងមានពលរដ្ឋកូរ៉េខាងត្បូងផ្សេងទៀតចាញ់បោក ត្រូវបង្ខំឱ្យធ្វើការក្នុងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ លោក ឃីម ឆាំងជីន (Kim Sang-jin) ឯកអគ្គរដ្ឋទូតរងកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិ បាននិយាយពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងបារម្ភយ៉ាងខ្លាំងបន្ទាប់ពីមានអំពើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការឃុំខ្លួន និងធ្វើទារុណកម្មរាងកាយ ដែលជាទង្វើរបស់បណ្តាញក្រុមឆបោកអនឡាញនៅកម្ពុជា ដែលមានគោលដៅមកលើជនជាតិកូរ៉េខាងត្បូង ។ ឧក្រិដ្ឋកម្មនេះមានទំនាក់ទំនងកាន់តែខ្លាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនថ្មី ដូចជា ៖ ការឆបោកតាមអនឡាញបានកើនឡើងយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ាន ដែលមានជនជាតិកូរ៉េខាងត្បូង និងជនជាតិផ្សេងៗក្លាយជាជនរងគ្រោះ ដូច្នេះ ប្រទេសនានាគួរសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ការមិនអើពើនឹងបញ្ហានេះ គឺជាការបោះបង់ទំនួលខុសត្រូវរួមគ្នា ដែលនាំឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មនុស្សបាត់ខ្លួន និងជនរងគ្រោះបាត់បង់ជីវិតជាច្រើន ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Lee Jae Myung បានបង្កើតវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការប្រកាសការងារក្លែងក្លាយដែលឆបោកឱ្យជនជាតិកូរ៉េខាងត្បូងធ្វើដំណើរទៅកម្ពុជា ប៉ុន្តែពេលទៅដល់បែរជាឃុំខ្លួន និងបង្ខំឱ្យធ្វើការក្នុងបណ្តាញឆបោកអនឡាញ [ ]


Latest News
Hashtags:   

កូរ៉េខាងត្បូងអំពាវនាវឱ្យ

 | 

ចូលរួមប្រយុទ្ធប្រឆាំងការជួ

 | 

ញដូរមនុស្សក្រោយពលរដ្ឋខ្លួនរងគ្រោះដោយការឆបោ

 | 

កអនឡាញនៅកម្ពុជា

 | 

Sources