Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 19 hours ago

ម្សៅកូនក្មេង Johnson កំពុងរងការចោ.ទប្រកាន់ថាមានផ្ទុកសារធាតុគីមីបង្កជំងឺមហារីក

អង់គ្លេស៖ មនុស្សរាប់ពាន់នាក់នៅចក្រភពអង់គ្លេសបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Johnson Johnson (J J) ដោយចោទប្រកា.ន់ក្រុមហ៊ុនថែទាំសុខភាពដ៏ធំរបស់អាមេរិកមួយនេះ ពីបទលក់ផលិតផលម្សៅ talcum ដែលមានផ្ទុកនូវសារធាតុគីមីម្យ៉ាង អាចបង្ករឲ្យទារកឬកុមារកើតជំងឺមហារីក។ យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា មនុស្សប្រមាណជា 3,000 នាក់បានដាក់ពាក្យបណ្ដឹងនៅក្នុងតុលាការជាន់ខ្ពស់របស់ទីក្រុងឡុងដ៍ ដើម្បីទាមទារសំណងការខូចខាតសរុបជាង 1 ពាន់លានផោន (1.28 ពាន់លានដុល្លារ) ពីក្រុមហ៊ុន Johnson Johnson (J J) ដោយពួកគេចោទប្រកាន់ថា ម្សៅទារករបស់ និងផលិតផលមួយចំនួនរបស់ J J ដែលមានមូលដ្ឋានលើ talc ផ្ទុកនូវសារធាតុ asbestos ដែលជាធាតុបង្កមហារីកដូចជា មហារីកក្រពេញអូវែ និង គ្រឿងក្នុង (mesothelioma ) នៅពេលប្រើប្រាស់ក្នុងរយៈពេលវែង។ មេធាវីរបស់ដើមចោទម្នាក់អះអាងថា ក្រុមហ៊ុនបានដឹងពីហានិភ័យនៃការចម្លងរោគនេះអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែពួកគេនៅតែបន្តលក់ផលិតផលបែបនេះ ដោយគ្មានការណែនាំសម្រាប់អ្នកប្រើប្រាស់។ បន្ថែមពីនេះ ដើមបណ្ដឹងបានចោទប្រកាន់ J J ពីការលាក់បាំងលទ្ធផលស្រាវជ្រាវ និងបញ្ចុះបញ្ចូលនិយតករឱ្យរក្សាផលិតផលខ្លួនលក់នៅលើទីផ្សារ។ ឆ្លើយតបនឹងការចោ.ទប្រកាន់នេះ [ ]


Latest News
Hashtags:   

ម្សៅកូនក្មេង

 | 

Johnson

 | 

កំពុងរងការចោ

 | 

ទប្រកាន់ថាមានផ្ទុកសារធាតុគីមីបង្កជំងឺមហារីក

 | 

Sources