Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ថៃទទួលស្គាល់ថាទង្វើរបស់ខ្លួន ពិតជាបានរំលោ.ភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ

ថៃនៅតែខ្វែងគំនិតគ្នាលើការចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅតាមព្រំដែន តំបន់ភូមិព្រៃចាន់និងភូមិជោគជ័យ ដោយមានមតិរបស់ក្រុមជ្រុលនិយមមួយចំនួនជំរុញឲ្យបន្តអំពើទុច្ចរិតនេះ ស្របពេលដែលមតិជាច្រើនផ្សេងទៀតជំទាស់ឲ្យបញ្ឈប់ ព្រោះខ្លាចថាថៃនឹងលង់ខ្លួនកាន់តែជ្រៅជាមួយនឹងសកម្មភាព រំលោ.ភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយដែលមានឈ្មោះ Thai Enquirer បានទទួលស្គាល់ថា សកម្មភាពបើកសម្លេងលឺខ្លាំងៗពីសំណាក់ភាគីថៃនៅតាមព្រំដែនដែលកៀកនឹងកន្លែងពលរដ្ឋខ្មែរំពុងស្នាក់នៅបណ្ឌោះអាសន្ន ដើម្បីឲ្យពួកគេសម្រាកមិនបាននោះ គឺពិតជាខុសច្បាប់អន្តរជាតិខ្លាំងណាស់។ នៅក្នុងការចុះផ្សាយនោះ Thai Enquirer បានសរសេថា «កងទ័ពថៃនៅតែអនុញ្ញាតឱ្យមានការផ្សាយសំឡេងខ្លាំងៗទៅកាន់ជនសុីវិលកម្ពុជានៅបានណងចាន់ ក្បែរភូមិជោគជ័យ ដោយរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងកាតព្វកិច្ចរបស់ប្រទេសថៃក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)»។ សារព័ត៌មាននេះបានគូសបញ្ជាក់ទៀតថា «ច្បាប់ទាំងនេះ គឺសម្រាប់ការពារជនស៊ីវិលពីការយាយី ការបំភិតបំភ័យ ការបង្កគ្រោះថ្នាក់ និងកាតព្វកិច្ចរដ្ឋក្នុងការធានាសិទ្ធិរបស់បុគ្គលទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។» សូមជម្រាបថា ការលើកឡើងរបស់សារព័ត៌មាននេះ ធ្វើឡើងក្រោយពេលដែល ក្រុមជនស៊ីវិលថៃមកពី ខេត្ត Ratchaburi, Kanchanaburi និង Nonthaburi រួមទាំងក្រុមរាជានិយមជ្រុលដែលដឹកនាំដោយ Guntouch Pongpaiboonwet បានប្រមូលផ្ដុំគ្នានៅបានណងចាន់ ជាមួយនឹងរថយន្តដែលបំពាក់សុទ្ធតែមេក្រូបំពងសម្លេងធំៗ ត្រៀមបើកប្រតិបត្តិការបើកសម្លេងតម្លង់ពលរដ្ឋខ្មែរសារជាថ្មី ក្រោយផ្អាកសកម្មភាពអសីលធម៌នេះបានទើបតែ ៣ថ្ងៃ។ ក្នុងយុទ្ធនាការនេះ ពួកគេមានផែនការចាក់សម្លេងភ្លេងជាតិថៃ ចាក់បញ្ចាំងភាពយន្តឯកសារ ស្ថីពីប្រវត្តិសាស្ត្រនៃជំរុំជនភៀសខ្លួន “នងចាន់” ដែលគេស្គាល់ថាជំរុំលេខ ៥១១ និងចាក់សម្លេងរំខានផ្សេងៗចាប់ពីថ្ងៃរហូតដល់យប់។ [ ]


Latest News
Hashtags:   

ថៃទទួលស្គាល់ថាទង្វើរបស់ខ្លួន

 | 

ពិតជាបានរំលោ

 | 

ភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ

 | 

Sources