Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

សមាជិកព្រឹទ្ធសភាថៃសម្រេចចិត្តដាក់ពាក្យបណ្តឹងក្រោយរងការជេ.រប្រមា.ថ និងគំរា.មសម្លា.ប់គ្រប់ពេលវេលា

ប្រទេសថៃ ៖ ក្រោយរងការជេរប្រ.មាថ រិះគ.ន់ និងគំរា.មសម្លា.ប់គ្រប់ពេលវេលាពីសំណាក់ក្រុមជ្រុលនិយមថៃ ដោយសារការបង្ហាញគោលជំហរឈរលើភាពត្រឹមត្រូវ និងបញ្ចេញមតិពីការបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កមកលើទីតាំងកងទ័ព និងលំនៅឋានពលរដ្ឋខ្មែរ លោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភាថៃបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីការពារសុវត្ថិភាពក្នុងឋានៈលោកស្រីជាអតីតមន្ត្រីសិទ្ធិមនុស្ស ។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភា និងជាអតីតមន្ត្រីសិទ្ធិមនុស្ស លោកស្រី អាំងខាណា ព្រមទាំងលោក សុណៃ ផាសុខ ទីប្រឹក្សាអង្គការ Human Rights Watch ប្រចាំប្រទេសថៃ បានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់ទៅលើជនគំរាមកំហែងតាមអនឡាញចង់សម្លាប់លោកស្រី អាំងខាណា និងក្រុមគ្រួសារ ។ លោកស្រី អាំងខាណា និងលោក សុណៃ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងក្រោយអ្នកទាំងពីរបញ្ចេញមតិឈរលើភាពត្រឹមត្រូវ និងបារម្ភពីការរំលោភច្បាប់អន្តរជាតិដោយសារបុគ្គល កាន់ ចមផ្លាំង Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ ក្រៅពីនេះ ក៏អំពាវនាវឱ្យរដ្ឋាភិបាលថៃគោរព និងការពារមន្ត្រីសិទ្ធិមនុស្សដែលរងការជេរប្រមាថ [ ]


Latest News
Hashtags:   

សមាជិកព្រឹទ្ធសភាថៃសម្រេចចិត្តដាក់ពាក្យបណ្តឹងក្រោយរងការជេ

 | 

រប្រមា

 | 

និងគំរា

 | 

មសម្លា

 | 

ប់គ្រប់ពេលវេលា

 | 

Sources