Saturday 18 October 2025
Home      All news      Contact us      RSS      English
kbn - 9 hours ago

BYD ត្រៀមប្រមូលរថយន្តមកវិញរហូតជាង១សែនគ្រឿងក្រោយរកឃើញហានិភ័យជាច្រើន

ប្រទេសចិន ៖ ក្រុមហ៊ុនរថយន្តចិន BYD ត្រៀមប្រមូលរថយន្តត្រឡប់មកវិញយ៉ាងច្រើនបំផុតរហូតដល់ជាង១សែនគ្រឿង (១១៥,០០០គ្រឿង) ក្រោយពីរកឃើញរថយន្តមានហានិភ័យជាច្រើន ដូចជា ៖ បញ្ហារចនាម៉ូដ ចង្កូត និងថ្មរថយន្តមានបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ សារព័ត៌មានរ៉យទ័ររាយការណ៍នៅថ្ងៃទី១៧ ខែតុលា ថា ក្រុមហ៊ុនផលិតរថយន្តចិន BYD ត្រៀមប្រមូលរថយន្តមកវិញ ដូចជា ៖ រថយន្តម៉ាក Tang និងម៉ាក Yuan Pro ចំនួន១១៥,០០០គ្រឿង ដែលផលិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ ដែលនេះជាការប្រមូលរថយន្តត្រឡប់មកវិញច្រើនបំផុតមិនធ្លាប់មាន ។ តាមការអះអាងរបស់ភ្នាក់ងារគ្រប់គ្រងទីផ្សារប្រទេសចិន គឺការប្រមូលរថយន្តលើកនេះ ដោយសាររកឃើញមានបញ្ហារចនាម៉ូដ និងហានិភ័យពាក់ព័ន្ធនឹងថ្មរថយន្ត ។ ក្រុមហ៊ុន BYD បានដាក់លិខិតទៅកាន់ការិយាល័យគ្រប់គ្រងទីផ្សារចិន ដើម្បីប្រមូលរថយន្តម៉ាក Tang ចំនួន៤៤,៥៣៥គ្រឿង ដែលផលិតចាប់ពីខែមីនា ឆ្នាំ២០១៥ រហូតដល់ខែកក្កដា ឆ្នាំ២០១៧ ដោយសារមានបញ្ហារចនាម៉ូដ និងការដំឡើងរថយន្តផ្នែកខ្លះអាចធ្វើឱ្យរថយន្តដំណើរការខុសប្រក្រតី ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រមូលរថយន្តម៉ាក [ ]


Latest News
Hashtags:   

ត្រៀមប្រមូលរថយន្តមកវិញរហូតជាង១សែនគ្រឿងក្រោយរកឃើញហានិភ័យជាច្រើន

 | 

Sources