Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

អាជ្ញាធរមីនបញ្ជាក់ថា គ្មានការដោះមីននៅតំបន់ជាប់ព្រំដែនថៃតាមការទាមទាររបស់ថៃឡើយ

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា (CMAC) បានបញ្ជាក់ច្បាស់ៗជុំវិញផែនការបោសសម្អាតមីននៅក្នុងខេត្តចំនួន6 ដែលលមានទំហំដីប្រមាណ 41គ.មការ៉េ ថាមិនស្ថិតក្នុងតំបន់ជាប់ឬជិតព្រំដែនថៃនោះទេ។ លើសពីនេះអាជ្ញាធរមីនបានសង្កត់ធ្ងន់ថា កម្ពុជាមិនមានគម្រោងបោសសម្អាតមីននៅក្បែរតំបន់ព្រំដែនថៃតាមការស្នើសុំរបស់ថៃជាឡើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ ទី5 ខែតុលា ឆ្នាំ2025 អាជ្ញាធរមីនកម្ពុជា (CMAC) បានឲ្យដឹងយ៉ាងដូច្នេះថា គម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន តាងនាមឱ្យរាជរដ្ឋាភិបាល ប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី2 ខែតុលា ឆ្នាំ2025 ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង 41 គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ។ សេចក្ដីប្រកាសខាងលើនេះបានបន្ថែមទៀតថា គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ ហើយមិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ ទេ។ ជាមួយគ្នានេះ អាជ្ញាធរមីនបានគូសបញ្ជាក់ថា គម្រោងបោសសម្អាតមីននេះ គាំទ្រដល់គោលបំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ដីសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ការកសាងឡើងវិញនូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា [ ]


Latest News
Hashtags:   

អាជ្ញាធរមីនបញ្ជាក់ថា

 | 

គ្មានការដោះមីននៅតំបន់ជាប់ព្រំដែនថៃតាមការទាមទាររបស់ថៃឡើយ

 | 

Sources