Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

មកស្វែងយល់ពី ប.ស.ស. តើផ្ដល់សេវាព្យាបាល និងថែទាំអ្វីខ្លះ? ហើយជំងឺណាខ្លះមិនរាប់បញ្ចូល?

រាជធានីភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលផ្តល់ការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានដល់កម្មករនិយោជិតនៅកម្ពុជា។ ប.ស.ស. មានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាល ប.ស.ស. មានសមាសភាពបីភាគីមកពី តំណាងរាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត។ សម្រាប់អ្នកដែលមានសិទ្ធចុះឈ្មោះប្រើប្រាស់ សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព រួមមាន កម្មករនិយោជិតដែលកំពុងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ហាង អាជីវកម្ម ទាំងអស់ ហើយមានទីតាំងប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្ដង។ យ៉ាងនេះក្ដី តើប.ស.ស.នឹងផ្ដល់ជូននូវសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រអ្វីខ្លះ? សមាជិក ប.ស.ស. អាចទទួលបានការព្យាបាល ដោយសម្រាកក្នុងមន្ទីរពេទ្យ សេវាពិគ្រោះជំងឺក្រៅ សេវាសង្គ្រោះបន្ទាន់ សេវាសម្រាលកូន និងថែទាំមុន និងក្រោយសម្រាលកូន និងសេវាស្តារនីតិសម្បទា (ផ្នែកវេជ្ជសាស្ត្រ)។ បន្ថែមពីនេះ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏មាននូវសេវាបង្ការសុខភាព ដូចជា៖ សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស សេវាចាក់សេរ៉ូមប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពកក (TSH, Free [ ]


Latest News
Hashtags:   

មកស្វែងយល់ពី

 | 

តើផ្ដល់សេវាព្យាបាល

 | 

និងថែទាំអ្វីខ្លះ

 | 

ហើយជំងឺណាខ្លះមិនរាប់បញ្ចូល

 | 

Sources