Saturday 18 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ក្រុមហ៊ុនចែទូច ប្រកាសដុតទំនិញនាំចូលពីថៃចោលទាំងអស់ ដើម្បីចូលរួមពហិការជាមួយពលរដ្ឋខ្មែរ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អុីម សុផាន់ណារិទ្ធ អុីមផត អិចផត ឯ.ក ឬហៅថា ក្រុមហ៊ុនចែទូច ដែលនាំចូលសាច់បង្កកបានប្រកាសដុតចោលរាល់ទំនិញក្នុងឃ្លាំងទាំងឡាយណាដែលនាំចូលមកពីថៃចោលទាំងអស់ និងបានប្ដេជ្ញាឈប់នាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃតទៅទៀត ដើម្បីចូលរួមពហិការផលិតផលថៃជាមួយបងប្អូនខ្មែរ។ យោងតាមសេក្ដីជូនដំណឹងរបស់ក្រុមហ៊ុន នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 ឲ្យដឹងថា ដើម្បីជាការរួមចំណែក ជាមួយប្រជាជនកម្ពុជា ចំពោះការធ្វើពហិការឈប់ប្រើប្រាស់រាល់ផលិតផលទំនិញ ដែលមានប្រភពមកពីប្រទេសថៃ ក្រុមហ៊ុន អ៊ុម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក សម្រេចប្រមូលដុតបំផ្លាញចោលនៅរាល់ទំនិញក្នុងឃ្លាំង ដែលមានប្រភពមកពីប្រទេសថៃ និងស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួម ដើម្បីជាការបង្ហាញដល់បងប្អូន ប្រជាជនកម្ពុជាទាំងអស់ អំពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការចូលរួមពហិការឈប់ប្រើប្រាស់ផលិតផលប្រទេសថៃ ។ បន្ថែមលើនេះទៅទៀត ក្នុងនាមជាក្រុមហ៊ុនដែលបាន ធ្វើការចុះបញ្ជីការត្រឹមត្រូវ និងប្រកបអាជីវកម្មស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លើការនាំចូលទំនិញចូលមកពី បណ្តាប្រទេសមួយចំនួន និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីជូនដំណឹងចុះថ្ងៃទី16 ខែកក្កដា ឆ្នាំ2025 របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការហាមឃាត់នាំចូលមុខទំនិញមួយចំនួនដែលមានប្រភពដើមពីប្រទេសថៃ ។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏បានសូមការខន្តីអភ័យទោសពីបងប្អូនប្រជាជនខ្មែរទាំងអស់ ចំពោះកំហុសឆ្គងដែលកើតឡើងដោយចេតនា ឬអចេតនា។ ហើយក្រុមហ៊ុនបានសន្យាថា នឹងខំព្យាយាមឲ្យអស់ពីលទ្ធភាព [ ]


Latest News
Hashtags:   

ក្រុមហ៊ុនចែទូច

 | 

ប្រកាសដុតទំនិញនាំចូលពីថៃចោលទាំងអស់

 | 

ដើម្បីចូលរួមពហិការជាមួយពលរដ្ឋខ្មែរ

 | 

Sources