Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 hours ago

មេបញ្ជាការកងទ័ពបូព៌ាថៃមិនចាប់អារម្មណ៍កម្ពុជាប្តឹងទៅក្រុមសង្កេតការណ៍អន្តរកាល IOT ដោយគិតថាការបើកសំឡេងនេះនៅក្នុងទឹកដីរបស់ខ្លួន

ប្រទេសថៃ ៖ នៅយប់ថ្ងៃទី១០ ថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ប្រព្រឹត្តទង្វើរំលោ.ភសិទ្ធិមនុស្សខុសច្បាប់អន្តរជាតិ ដោយយកឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំងមកចាក់សំឡេងរំខានដំណេករបស់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះ និងឆ្កែលូ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រាក និងផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ រួមមានចាស់ជរា ជនមានជំងឺ ជនពិការ ក្មេ.ងតូចៗ ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ ។ ក្រោយពីបុគ្គល កាន់ ចមផ្លាំង ប្រព្រឹត្តទង្វើថោកទាប ខ្វះសីលធម៌ និងខ្វះភាពថ្លៃថ្នូរជាមនុស្ស មេបញ្ជាការកងទ័ពបូព៌ាថៃ ឬមេបញ្ជាការកងកម្លាំងបូរ៉ាផា លោក ដេឆាទិវង្ស ណាក់អយុថាយ៉ា បាននិយាយដោយគ្មានគិតពិចារណាថា កងទ័ពថៃបើកសំឡេងរំខានក្នុងទឹកដីថៃ ហើយខ្លួនមិនចាប់អារម្មណ៍កម្ពុជាប្តឹងទៅក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។ លោក ដេឆាទិវង្ស បាននិយាយពីកិច្ចប្រជុំ [ ]


Latest News
Hashtags:   

មេបញ្ជាការកងទ័ពបូព៌ាថៃមិនចាប់អារម្មណ៍កម្ពុជាប្តឹងទៅក្រុមសង្កេតការណ៍អន្តរកាល

 | 

ដោយគិតថាការបើកសំឡេងនេះនៅក្នុងទឹកដីរបស់ខ្លួន

 | 

Sources