Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 hours ago

រន្ទះបា.ញ់រោងចក្រផលិតផ្លាស្ទិក និងប្រអប់ស្នោថៃបណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងរហ័សពុំអាចគ្រប់គ្រងស្ថានការណ៍បាន

ប្រទេសថៃ ៖ មួយរយៈចុងក្រោយនេះ មានហេតុការណ៍ភ្លើងឆេះជាច្រើនកន្លែងនៅប្រទេសថៃដោយសារការទុស្សេខ្សែភ្លើង និងខូចធុងហ្គាស ប៉ុន្តែហេតុការណ៍ភ្លើងឆេះរោងចក្រផលិតផ្លាស្ទិក និងប្រអប់ស្នោក្នុងខេត្តឈុនបុរីនៅថ្ងៃទី១៣ ខែតុលានេះ ពុំមែនដោយសារទុសេខ្សែភ្លើងទេ គឺបណ្តាលមកពីរន្ទះបា.ញ់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកឃើញហេតុការណ៍ ព្រោះតែមានផ្សែងខ្មៅហុយទ្រលោមពេញមេឃអាចមើលឃើញពីចម្ងាយ ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កើតហេតុការណ៍រន្ទះបា.ញ់រោងចក្រផលិតផ្លាស្ទិក និងប្រអប់ស្នោមួយកន្លែងនៅឃុំបាងព្រះ ស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ ឮសំឡេងផ្ទុះយ៉ាងខ្លាំង បណ្តាលឱ្យមានភ្លើងឆាបឆេះរាលដាលក្នុងរោងចក្រយ៉ាងរហ័ស ព្រមទាំងហុយផ្សែងខ្មៅយ៉ាងខ្លាំង ។ រថយន្តបា.ញ់ទឹកជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់ទីតាំងកើតហេតុ ប៉ុន្តែពុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារភ្លើងឆេះខ្លាំងរាលដាលទៅដល់ឃ្លាំងចំនួន២កន្លែង ។ នាវេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ សមត្ថកិច្ចស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី បានទទួលសេចក្តីរាយការណ៍ថា មានរន្ទះបាញ់រោងចក្រមួយកន្លែងនៅឃុំបាងព្រះ ស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី ហើយអណ្តាតភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័សរហូតមានផ្សែងខ្មៅហុយទ្រលោមយ៉ាងខ្លាំងឡើងលើ ។ សមត្ថកិច្ចក៏ប្រមូលកម្លាំងចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុជាបន្ទាន់ ដោយសហការជាមួយមន្ត្រីមកពីស្ថាប័នជាច្រើន និងភ្នាក់ងារពន្លត់ភ្លើង ។ រោងចក្រផលិតផ្លាស្ទិក និងប្រអប់ស្នោនេះ គឺមានទំហំធំ ដោយភ្លើងបានឆាបឆេះពេញរោងចក្រទាំងអស់ក្រោយពីរន្ទះបាញ់ភ្លាមៗបណ្តាលឱ្យដួលរលំអគាររោងចក្រ ហើយភ្លើងថែមទាំងឆេះរាលដាលទៅកាន់ទីកន្លែងជាច្រើនក្នុងរោងចក្រ ។ ភ្នាក់ងារពន្លត់ភ្លើងបានបញ្ជូនរថយន្តបាញ់ទឹករហូតដល់ជាង២០គ្រឿងមកកាន់រោងចក្រ និងចំណាយពេលបាញ់ទឹកជាង២ម៉ោង ប៉ុន្តែពុំអាចគ្រប់គ្រងស្ថានការណ៍បាន គឺភ្លើងបានឆេះទៅដល់ឃ្លាំងទី២ និងឃ្លាំងទី៣ [ ]


Latest News
Hashtags:   

រន្ទះបា

 | 

ញ់រោងចក្រផលិតផ្លាស្ទិក

 | 

និងប្រអប់ស្នោថៃបណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងរហ័សពុំអាចគ្រប់គ្រងស្ថានការណ៍បាន

 | 

Sources