Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ពូទីន ទទួលស្គាល់ថារុស្សុី ជាអ្នកបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់

លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមទទួលស្គាល់កំហុស ពាក់ព័ន្ធនឹងការបាញ់ធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់ដែលបណ្តាលឱ្យមនុស្ស៣៨នាក់បានបាត់បង់ជីវិត។ នៅក្នុងជំនួបជាមួយប្រធានាធិបតីអាស៊ែរបៃហ្សង់ នៅប្រទេសតាជីគីស្ថាន លោកពូទីន បានបង្ហាញការសោកស្តាយ ដោយសន្យានឹងផ្តល់សំណង ឱ្យស្មើនឹងតម្លៃដែលបានរងការខូចខាតពីឧប្បត្តិហេតុនេះ។ លោកពូទីន ក៏បានបន្ទោសអ៊ុយក្រែន ដោយសារតែពេលនោះរុស្សុី ចាប់បានដ្រូនរបស់អ៊ុយក្រែន៣គ្រឿង ហោះសម្តៅមកវាយប្រហារដែនអាកាសរុស្ស៊ី។ ក្រោយចាប់សញ្ញបាន រុស្សុីបានបាញ់មីស៊ីលចំនួន២គ្រាប់ តែដោយសារបញ្ហាបច្ចេកទេស វាក៏បានសម្តៅទៅរកយកហោះដឹកអ្នកដំណើរវិញ។ គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះ កើតឡើងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ ជិតទីក្រុង Grozny នៃប្រទេសរុស្ស៊ី បណ្តាលឱ្យមនុស្ស៣៨នាក់ស្លាប់ និង២៩នាក់រងរបួស៕


Latest News
Hashtags:   

ពូទីន

 | 

ទទួលស្គាល់ថារុស្សុី

 | 

ជាអ្នកបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់

 | 

Sources