Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ជប៉ុនប្រកាសផ្តល់ជំនួយឥតសំណងប្រមាណ ១៨ម៉ឺនដុល្លារ ទៀតដល់កម្ពុជា

តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ប្រទេសជប៉ុនបានប្រកាសផ្តល់ថវិកាប្រមាណ ១៨ម៉ឺនដុល្លារ ទៀតដល់កម្ពុជា។ ជំនួយឥតសំណងនេះនឹងត្រូវផ្តល់ជូនតាមរយៈគម្រោងចំនួនពីរ ជួយដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តរតនគិរី។ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយជាថវិកាសរុប ១៨៣,៥៨៨ដុល្លារអាម៉េរិក ដល់កម្ពុជា នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានលើគេទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុននៅកម្ពុជានាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន រវាងលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយមន្ត្រីគម្រោងនានារបស់កម្ពុជាបាន ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន។ ទឹកប្រាក់ទាំងអស់ត្រូវផ្តល់អោយសម្រាប់គម្រោងសំខាន់ចំនួន ២ ផ្សេងគ្នា ឆ្លើយតបនឹងតម្រូវការរបស់រាជធានីភ្នំពេញ និងខេត្តចំនួន ៣ ផ្សេងទៀត មានដូចជា ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តរតនគិរី។ គម្រោងទី១ គឺជាការធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ ដែលប្រើប្រាស់រួចក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលមានអ្នកតំណាងមកពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ ជាអ្នកចុះហត្ថលេខាជាមួយលោកឯកអគ្គរាជទូត។ ឯគម្រោងទី២ គឺជាគម្រោងបំពាក់បរិក្ខារពេទ្យ នៅមន្ទីរពេទ្យបង្អែកបរកែវ ស្ថិតក្នុងខេត្តរតនគិរី ដែលខាងមន្ទីរពេទ្យបង្អែកបរកែវក៏បានបញ្ជូនតំណាងរបស់ខ្លួនឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាជាមួយលោកឯកអគ្គរាជទូតដូចគ្នាដែរ។ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានបង្ហាញការរំពឹងទុកថា៖ «ជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងការឆ្លើយតបបន្ទាន់ចំពោះអគ្គិភ័យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល [ ]


Latest News
Hashtags:   

ជប៉ុនប្រកាសផ្តល់ជំនួយឥតសំណងប្រមាណ

 | 

១៨ម៉ឺនដុល្លារ

 | 

ទៀតដល់កម្ពុជា

 | 

Sources