Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

យូហៃ រងការវែ.កញែ.កលើសកម្មភាពពេលដើរចូលរួមក្នុងកម្មវិធី

តារារ៉េប យូហៃ ដែលជាម្ចាស់ពានមួយរូបត្រូវរងនូវការវែកញែកពីទស្សនិកជននៅពេលលោកដើរចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មាន តែហាក់បង្ហាញកាយវិការមិនរាក់ទាក់ដូច ជារៀមច្បង វណ្ណដា ឬ នរិទ្ធ ជាដើម។ សកម្មភាពរបស់ យូហៃ រងនូវមតិប្រតិកម្មចម្រុះដោយអ្នកមួយចំនួនគិតថាការរិះគន់នោះហួសហេតុពេកគ្រាន់តែដើរធម្មតាក៏ខុសនិងមានមតិជាច្រើនទៀត។ កាលពីពេលថ្មីៗនេះ យូហៃ ម្ចាស់ពាន The Rapper Cambodia ទទួលបានឱកាសធ្វើជា Captain មួយរូបក្នុងចំណោម៣រូបក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីដែលទើបនឹងបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ជាមួយនឹងទទួលបានឱកាសមួយនេះ ខណៈដែលខ្លួនលោកទើបតែក្លាយជាម្ចាស់ពានក្នុងរយៈពេលជិត២ឆ្នាំក៏រងនូវមតិពីរផ្ទុយគ្នា។ ទស្សនិកជនមួយចំនួនបានអបអរសាទរចំពោះ យូហៃ ស្របពេលមតិមួយទៀតគិតអំពីបទពិសោធន៍របស់តារារ៉េបវ័យក្មេងរូបនេះអាចនៅមានកម្រិតនៅឡើយ។ ជាមួយគ្នានេះ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកស្រាប់តែមានការវែកញែកអំពីសកម្មភាពរបស់ យូហៃ អំឡុងពេលដើរចូលរួមក្នុងកម្មវិធីកាលពីកន្លងទៅ។ នៅក្នុងវីដេអូដែលមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយគេបានឃើញ យូហៃ បានដើរដោយទឹកមុខញញឹម ប៉ុន្តែដៃរបស់លោកគឺស៊កចូលហោបៅខោទាំងសងខាងមិនបានចាប់ដៃស្វាគមន៍ជាមួយនឹងហ្វេនៗឡើយផ្ទុយនឹងសកម្មភាពរបស់រៀមច្បង។ វីដេអូមួយនេះបានជំរុញឱ្យមានការពិភាក្សានៅលើបណ្តាញសង្គមទិកតុកដោយអ្នកខ្លះក៏បញ្ចេញមតិថា យូហៃ បង្ហាញសកម្មភាពខុសឆ្គង ចំណែកអ្នកខ្លះទៀតចាត់ទុកថានេះជាការទើសហួសហេតុគ្រាន់តែដើរធម្មតាសោះក៏រងការរិះគន់។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «បើគាត់ដកដៃចេញពីហោប៉ាវ ប្ដូរជាការលើកដៃសំពះវិញជាការល្អ ព្រោះគាត់ជាបុគ្គលល្បីជាគំរូដល់មនុស្សទូទៅ, ទៅចឹងទៅ ដើរធម្មតាក៏ទើស, Style ដើររបស់គាត់ទេ , វាជាស្ទាយ៍ តើមើលទឹកមុខគាត់មើលញញឹមឡើយស្រស់, ទើបឡើងចឹងហើយ, ស្ទាយ៍បរទេសគេអត់ដូចខ្មែរទេ .»៕


Latest News
Hashtags:   

រងការវែ

 | 

កលើសកម្មភាពពេលដើរចូលរួមក្នុងកម្មវិធី

 | 

Sources