Wednesday 15 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

សណ្ឋាគារចាស់ល្បីល្បាញខ្មោ.ចលងខ្លាំង ប្រកាសផ្តល់ប្រាក់រង្វាន់ឱ្យអ្នកក្លាហានហ៊ានចាប់ខ្មោ.ច

សហរដ្ឋអាមេរិក ៖ ពលរដ្ឋប្រទេសនានាតែងតែជឿថា ពិតជាមានខ្មោ.ចមែនដោយសារពួកគេបានជួបហេតុការណ៍ដោយផ្ទាល់នៅក្នុងព្រៃស្ងាត់ អគារបាក់បែក លំនៅឋានគ្មានមនុស្សរស់នៅ និងសណ្ឋាគារ ។ លើសពីនេះ ទីកន្លែងគួរឱ្យខ្លា.ចមួយចំនួនបានប្រកាសឱ្យអ្នកដែលមិនជឿរឿងខ្មោ.ចលង មកសាកល្បងរកការពិតដោយខ្លួនឯង ដូចជា សណ្ឋាគារចាស់មួយនៅអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ឱ្យអ្នកក្លាហានហ៊ានចាប់ខ្មោ.ច ប៉ុន្តែត្រូវតែមានភស្តុតាងជារូបភាព ឬវីដេអូ ។ El Cortez គឺជាសណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់មួយដែលល្បីល្បាញថា សម្បូរខ្មោចលងខ្លាំងបំផុតនៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន៥,០០០ដុល្លារ ឱ្យអ្នកដែលហ៊ានចាប់ខ្មោចក្នុងសណ្ឋាគារនេះ ។ មុននឹងទទួលបានប្រាក់រង្វាន់ គឺតម្រូវឱ្យដើរពិនិត្យរកខ្មោចពេលយប់ និងហ៊ានប្រឈមមុខជាមួយការភ័យខ្លា.ចផ្សេងៗក្នុងបរិវេណសណ្ឋាគារនាចុងសប្តាហ៍ ។ សណ្ឋាគារ El Cortez ស្ថិតនៅតាមបណ្តោយផ្លូវព្រីម៉ន ទីក្រុងឡាសវេហ្គាស ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៤១ មកម៉្លេះ ។ ភ្ញៀវមកស្នាក់នៅក្នុងសណ្ឋាគារនេះមានគ្រប់ប្រភេទ តាំងពីក្រុមម៉ាហ្វៀរ និងឧក្រិដ្ឋជន ក្រោយមក ភ្ញៀវមកស្នាក់នៅផ្សេងទៀតតែងជួបហេតុការណ៍ប្លែកៗគួរឱ្យព្រឺសម្បុរជាញឹកញាប់ ទាំងឮសំឡេងខ្មោច និងស្រមោលខ្មៅ រហូតមកដល់បច្ចុប្បន្ន សណ្ឋាគារមានអាយុកាល៨៤ឆ្នាំហើយ ។ ចំណែកលក្ខខណ្ឌប្រកួត គឺត្រូវស្នាក់នៅ និងដើរពិនិត្យមើលក្នុងសណ្ឋាគារពេលយប់ជាមួយឧបករណ៍ជាច្រើនសម្រាប់ចាប់ខ្មោចដែលខាងសណ្ឋាគារផ្តល់ឱ្យ រួមមាន ៖ ឧបករណ៍វាស់មេដែក, ឧបករណ៍ថតសំឡេង [ ]


Latest News
Hashtags:   

សណ្ឋាគារចាស់ល្បីល្បាញខ្មោ

 | 

ចលងខ្លាំង

 | 

ប្រកាសផ្តល់ប្រាក់រង្វាន់ឱ្យអ្នកក្លាហានហ៊ានចាប់ខ្មោ

 | 

Sources