Saturday 18 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ប៊ី សុធារី និង អ៊ិន លក្ខិណា ធ្វើឱ្យជនជាតិផ្ទះលេខ២នៅមិនសុខ

កញ្ញា ប៊ី សុធារី Runer Up Miss Cosmo Cambodia 2025 និង កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលអ្នកទាំងពីរគ្រងនូវឈុតប្រពៃណីខ្មែរយ៉ាងសមសួន។ ទោះយ៉ាងណា ការគ្រងឈុតពានាស្បៃរបស់អ្នកទាំងពីរបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមរបស់ផ្ទះលេខ២មួយចំនួនកើតក្តៅក្រហាយឡើង។ ប៊ី សុធារី និង អ៊ិន លក្ខិណា គឺមានមិត្តភាពស៊ីជម្រៅយ៉ាងខ្លាំងដោយអ្នកទាំងពីរបានចូលរួមកម្មវិធី ដើរកម្សាន្ត ធ្វើការជាមួយគ្នាជាហូរហែរួមទាំងបង្កើតវីដេអូសប្បាយៗឱ្យហ្វេនទស្សនាទៀតផង។ នាពេលថ្មីៗនេះ សុធារី និង លក្ខិណា បានធ្វើឱ្យខាងផ្ទះលេខ២នៅមិនសុខកើតចិត្តស្អិតទ្រូងចូលមកខម្មិនជាច្រើននៅលើបណ្តាញសង្គមរបស់ពួកគេ។ ភាពក្តៅក្រហាយរបស់អ្នកមួយចំនួនពីខាងផ្ទះលេខ២គឺដោយសារតែ លក្ខិណា និង សុធារី បានគ្រងឈុតខ្មែរដ៏ស្រស់ស្អាតបង្ហាញពីវប្បធម៌របស់ប្រទេសខ្លួនជាមួយនឹងការពានាស្បៃ។ រូបភាពរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការសរសើរថាសមសួនស្រស់ស្អាតបែបខ្មែរដែលមានលក្ខណៈថ្លៃថ្នូរ។ នៅពេលបង្ហោះនៃឈុតរបស់ខ្មែរ ប៊ី សុធារី បានទាយទុកជាមុនថាចោរនិងកើតទុក្ខមិនសុខចិត្តនៅពេលឃើញបែបនេះ ហើយការទស្សន៍ទាយរបស់នាងក៏ប្រែក្លាយជាការពិតក្រោយមានគណនីជាច្រើនរបស់ផ្ទះលេខ២ចូលមកអុកឡុក។ បន្ទាប់ពីឃើញផ្ទះលេខ២ជ្រួលច្របល់ពេលឃើញម្ចាស់ដើមបង្ហាញ ប៊ី សុធារី បានលើកឡើងថា «គ្មានអ្វីអាចប្រៀបនឹងរបស់ដើមបានទេ អ្នកជាចោរខំលួច យើងជាម្ចាស់ខំថែ»។ ចំណែកឯ អ៊ិន លក្ខិណា បានលើកឡើងថា [ ]


Latest News
Hashtags:   

សុធារី

 | 

លក្ខិណា

 | 

ធ្វើឱ្យជនជាតិផ្ទះលេខ២នៅមិនសុខ

 | 

Sources