Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 7 days ago

អាជ្ញាធរក្រុងបាងកកអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះពេលមានធូលីកខ្វក់ខ្លាំងលើបរិយាកាស

ប្រទេសថៃ ៖ បញ្ហាមួយដែលតែងតែកើតឡើងនៅទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃពុំអាចដោះស្រាយបាន គឺទីក្រុងនេះពោរពេញទៅដោយធូលីកខ្វក់យ៉ាងខ្លាំងដែលប៉ះពាល់សុខភាពពលរដ្ឋ និងភ្ញៀវទេសចរ ។ ចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកតែងតែប្រឈមជាមួយធូលីកខ្វក់ ដែលធ្វើឱ្យអាជ្ញាធរអំពាវនាវទៅកាន់ពលរដ្ឋចុះឈ្មោះធ្វើការពីផ្ទះ (Work from Home) ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ។ នេះបើតាមការចុះផ្សយរបស់សារព័ត៌មាន TNN Thailand នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។ តាមការអះអាងរបស់លោក ផនព្រំ វិគីតសេត ទីប្រឹក្សាអភិបាលក្រុងបាងកក គឺចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកទាំងមូលតែងតែប្រឈមនឹងធូលីកខ្វក់ PM 2.5 ។ ហេតុនេះ អាជ្ញាធរក្រុងបានកំណត់វិធានការជាច្រើនសម្រាប់ដោះស្រាយបញ្ហានេះកាន់តែច្បាស់លាស់ជាងមុន ក្នុងនោះមានវិធានការធ្វើការពីផ្ទះ (Work from Home) ផងដែរ ។ ទីក្រុងបាងកកនឹងឱ្យពលរដ្ឋសហការអនុវត្តវិធានការធ្វើការពីផ្ទះ និងជាជម្រើសឱ្យស្ថាប័នឯកជនចូលរួមថែរក្សាខ្យល់អាកាសបរិសុទ្ធ ដូចជា ៖ ១-ធ្វើការពីផ្ទះពេលក្រុងបាងកកប្រកាសសុំការសហការពីពលរដ្ឋ ករណីធូលីកខ្វក់ PM 2.5 មានកម្រិតពណ៌ទឹកក្រូចនៅ៣៥តំបន់ (ឬស្មើតំបន់៧០% នៃទីក្រុងបាងកក) ២-ស្ថាប័នឯកជនប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំនួនបុគ្គលិកធ្វើការពីផ្ទះ [ ]


Latest News
Hashtags:   

អាជ្ញាធរក្រុងបាងកកអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះពេលមានធូលីកខ្វក់ខ្លាំងលើបរិយាកាស

 | 

Sources