Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

កងទ័ពថៃត្រៀមដោះមីននៅតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ បើទោះជាកម្ពុជាឱ្យផ្អាកសកម្មភាព

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃបានត្រៀមកម្លាំងនៅភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ខណៈពលរដ្ឋថៃដង្ហែរគ្នាមកផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនដណ្តើមទឹកដីនៅតំបន់ភូមិណងចាន់ ។ កងកម្លាំងបូរ៉ាផានឹងដោះមីននៅថ្ងៃទី១០ ខែតុលានេះ ព្រមទាំងនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពិនិត្យទោះជាកម្ពុជាឱ្យថៃផ្អាកសកម្មភាពក្តី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS ។ កងកម្លាំងបូរ៉ាផានឹងដោះមីននៅតំបន់ភូមិណងចាន់ ទល់មុខតំបន់ភូមិជោគជ័យ (កម្ពុជា) និងនៅតំបន់ភូមិណងយ៉ាកែវ ទល់មុខតំបន់ភូមិព្រៃចាន់ (កម្ពុជា) នៅថ្ងៃទី១០ ខែតុលា ។ កងកម្លាំងបូរ៉ាផាអះអាងថា បានជូនដំណឹងឱ្យកម្ពុជាជ្រាបរួចហើយពីការដោះមីន ដោយពួកគេនឹងនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកជាមួយដែរ ដើម្បីកុំឱ្យកម្ពុជាយល់ខុស និងសង្ឃឹមកម្ពុជាសហការដោះមីនតាមកិច្ចប្រជុំ GBC ។ ការដោះមីនរបស់កងកម្លាំងបូរ៉ានៅថ្ងៃទី១០ ខែតុលា គឺមានការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅប្រទេសថៃ ដើម្បីការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែនទោះជាកម្ពុជាឱ្យផ្អាកសកម្មភាពក្តី ដោយសារផ្ទុយពីសេចក្តីសម្រេចនៃកិច្ចប្រជុំ GBC ។ គួរបញ្ជាក់ថា កងទ័ពភូមិភាគទី១ខេត្តស្រះកែវបានចេញសេចក្តីប្រកាសបន្ទាន់នៅថ្ងៃទី៨ ខែតុលា មានខ្លឹមសារថា កងទ័ពថៃនឹងដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ [ ]


Latest News
Hashtags:   

កងទ័ពថៃត្រៀមដោះមីននៅតំបន់ភូមិណងចាន់

 | 

និងភូមិណងយ៉ាកែវ

 | 

បើទោះជាកម្ពុជាឱ្យផ្អាកសកម្មភាព

 | 

Sources