Wednesday 15 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

មនុស្សជាង៣០០នាក់ បា.ត់បង់ជី.វិត ក្រោយអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ផ្ទុះអាវុធដាក់គ្នាបាន៤ថ្ងៃ

ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន បានផ្ទុះអាវុធដាក់គ្នានៅតាមបន្ទាន់ព្រំដែន ដោយបណ្តាលឱ្យមនុស្សជាង១០០នាក់បានបាត់បង់ជីវិត។ ក្រុមតាលីបង់ បានចោទប្រកាន់ប៉ាគីស្ថានថា បានបំពាន និងវាយប្រហារលើដែនអាហ្វហ្កានីស្ថានក្បែរទីក្រុងកាប៊ុល។ តែយ៉ាងណាមិញ ប៉ាគីស្ថាន មិនបានទទួលខុសត្រូវលើការវាយប្រហារនេះទេ ដោយបានចោទក្រុមតាលីបង់ថាកំពុងផ្ដល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធតាលីបង់-ប៉ាគីស្ថាន ដែ វាយប្រហារលើប៉ាគីស្ថាន ក្រោមជំនួយពីឥណ្ឌា។ ជុំវិញបញ្ហានេះ ឥណ្ឌា បានប្រកាសច្រានចោលការ ដោយថាខ្លួនមិនដែលផ្តល់ជំនួយដល់ក្រុមសកម្មយុទ្ធណាមួយ ដើម្បីវាយប្រហារលើប្រទេសដទៃនោះទេ។ ប្រទេសទាំងពីរនេះ ចាប់ផ្តើមានភាពតានតឹងដាក់គ្នាកាន់តែខ្លាំង ចាប់តាំងពីក្រុមតាលីបង់ត្រឡប់មកកាន់អំណាចនៅអាហ្វហ្កានីស្ថាន នៅខែសីហា២០២១។ ជពិសេសនៅក្នុងឆ្នាំ ២០២៤ ប្រជាជនប៉ាគីស្ថាន បានបាត់បង់ជីវិតមនុស្សអស់ជាង១៦០០នាក់ ក្នុងអំពើហិង្សាបង្កឡើងដោយចលនាតាលីបង់-ប៉ាគីស្ថាន៕


Latest News
Hashtags:   

មនុស្សជាង៣០០នាក់

 | 

ត់បង់ជី

 | 

ក្រោយអាហ្វហ្កានីស្ថាន

 | 

និងប៉ាគីស្ថាន

 | 

ផ្ទុះអាវុធដាក់គ្នាបាន៤ថ្ងៃ

 | 

Sources