Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ដំណឹងពីថៃ! នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា «ថៃត្រៀមគ្រប់ផ្នែក ខណៈកងទ័ពមានផែនការសម្ងាត់បណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ»

ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃដែលកងទ័ពថៃដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងតំបន់ភូមិណងយ៉ាកែវ (ទល់មុខភូមិព្រៃចាន់) បើមិនដូច្នោះទេ កងទ័ពថៃនឹងចាត់វិធានការពីស្រាលទៅធ្ងន់ដើម្បីឱ្យពលរដ្ឋខ្មែរចាកចេញពីភូមិទាំង២ ។ នៅថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីថៃបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជជែកពីបញ្ហាសន្តិសុខ និងស្តាប់ពីផែនការសម្ងាត់របស់កងទ័ពក្នុងការបណ្តេញពលរដ្ឋខ្មែរ ។ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយមកកាន់សារព័ត៌មានក្រោយធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លើកទី១៣ ថា ថៃត្រៀមខ្លួនគ្រប់ផ្នែក ហើយលោកជ្រាបផែនការកងទ័ពថៃពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងតំបន់ភូមិណងយ៉ាកែវ (ទល់មុខភូមិព្រៃចាន់) ប៉ុន្តែពុំអាចនិយាយជាសាធារណៈបានទេ វាជាផែនការសម្ងាត់បំផុត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard ។ កិច្ចប្រជុំបានពិភាក្សាពីបញ្ហាសន្តិសុខជាតិ ប៉ុន្តែលោកពុំអាចនិយាយឱ្យដឹងពេលនេះទេ ត្រូវរង់ចាំស្តាប់ព័ត៌មានលម្អិតពីអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងនាយករងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ លោកនឹងចុះពិនិត្យមើលស្ថានការណ៍ភូមិណងចាន់ និងភូមិណងយ៉ាកែវដោយផ្ទាល់នៅពេលណាមួយ ។ ក្រៅពីនេះ លោកទទួលបានផែនការសម្ងាត់របស់កងទ័ពពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ និងតំបន់ភូមិណងយ៉ាកែវ ។ ភាគីថៃបានត្រៀមខ្លួនគ្រប់ផ្នែក ប៉ុន្តែលោកពុំអាចប្រាប់ជាសាធារណៈ ពីព្រោះវាជាផែនការសម្ងាត់បំផុតពាក់ព័ន្ធនឹងប្រទេសជាតិ ។ ចំណែកលោក ឆាត់ឆ័យ បាងឈួត អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ [ ]


Latest News
Hashtags:   

ដំណឹងពីថៃ

 | 

នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា

 | 

ថៃត្រៀមគ្រប់ផ្នែក

 | 

ខណៈកងទ័ពមានផែនការសម្ងាត់បណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ

 | 

Sources