Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 9 hours ago

កងទ័ពថៃចោទប្រកាន់ពលរដ្ឋខ្មែរបំភ្លេចគុណ ទើបបញ្ចាំងកុនឯកសារនៅភូមិជោគជ័យបន្ថែមពីលើសំឡេងខ្មោ.ចលង និងសំឡេងយន្តហោះចម្បាំង

កាលពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃឃុបឃិតជាមួយបុគ្គល កាន់ ចមផ្លាំង Influencer ប្រព្រឹត្តទង្វើរំលោ.ភសិទ្ធិមនុស្សផ្ទុយនឹងច្បាប់អន្តរជាតិ ដោយយកឧបករណ៍បំពងសំឡេងលាន់ឭខ្លាំងមកចាក់សំឡេងរំខានដំណេកពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះ និងឆ្កែលូ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រាក និងផ្លូវចិត្តពលរដ្ឋខ្មែរ រួមមានចាស់ជរា អ្នកជំងឺ ជនពិការ ក្មេ.ងតូចៗ និងស្ត្រីមានផ្ទៃពោះ ។ នៅយប់ថ្ងៃទី១២ ខែតុលា កងទ័ពថៃបានបញ្ចាំងកុនឯកសារនៅភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) ឱ្យពលរដ្ឋខ្មែរទស្សនាដើម្បីនឹកឃើញអតីតកាល ដោយចោទពលរដ្ឋខ្មែរបំភ្លេចគុណថៃ ។ កងទ័ពបូព៌ាថៃអះអាងថា ការបញ្ចាំងកុនឯកសារនៅយប់ថ្ងៃទី១២ ខែតុលា ក្នុងភូមិជោគជ័យ គឺដើម្បីបង្ហាញពីរឿងរ៉ាវពលរដ្ឋខ្មែរគេចពីសង្គ្រាមសម័យកម្ពុជាប្រជាធិបតេយ្យ មករស់នៅជំរំជនភៀសខ្លួនណងចាន់ (ឬជំរំភៀសខ្លួន ៥១១) ។ កងទ័ពថៃនិយាយបំភ្លៃថា វាជាជំរំបណ្តោះអាសន្ននៅព្រំដែនកម្ពុជា-ថៃ ដែលថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរស្នាក់នៅគេចពីសង្គ្រាមកាលពីប្រមាណ៤០ឆ្នាំមុន ដោយសារគោលការណ៍មនុស្សធម៌ ។ ការបញ្ចាំងកុនឯកសារនៅភូមិជោគជ័យឱ្យពលរដ្ឋខ្មែរទស្សនា គឺដើម្បីកុំឱ្យពលរដ្ឋខ្មែរបំភ្លេចគុណថៃ ដោយកងទ័ពថៃចោទប្រកាន់ពលរដ្ឋខ្មែរស្នាក់នៅជំរំណងចាន់ គឺជាទឹកដីថៃ ។ ការបញ្ចាំងកុនឯកសារនេះ គឺក្រោយពីកងទ័ពថៃបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង Influencer [ ]


Latest News
Hashtags:   

កងទ័ពថៃចោទប្រកាន់ពលរដ្ឋខ្មែរបំភ្លេចគុណ

 | 

ទើបបញ្ចាំងកុនឯកសារនៅភូមិជោគជ័យបន្ថែមពីលើសំឡេងខ្មោ

 | 

និងសំឡេងយន្តហោះចម្បាំង

 | 

Sources