Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

អបអរសាទរ! គូស្នេហ៍ក្នុងរឿងភាគខ្លីរៀបការក្នុងជីវិតពិតហើយ

Zhu Yiwei និង Bai Xinyi ជាគូស្នេហ៍ដ៏មានប្រជាប្រិយក្នុងរឿងភាគខ្លីរបស់ចិនដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានសហការគ្នាលើរឿងខ្លីជាច្រើន។ មិនត្រឹមតែជាគូស្នេហ៍ក្នុងសាច់រឿងប៉ុណ្ណោះទេប៉ុន្តែក៏ជាគូស្នេហ៍នៅក្នុងជីវិតពិតដូចគ្នាហើយពេលនេះអ្នកទាំងពីរបានរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ។ Zhu Yiwei និង Bai Xinyi បានជួបគ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងខ្លីហើយបានរីកដុះដាលជាទំនាក់ទំនងពិត។ កើតនៅឆ្នាំ ១៩៩៦ និង ១៩៩៨ ពួកគេមានអាយុប្រហាក់ប្រហែលគ្នា ហើយមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ នៅក្នុងសាច់រឿង Zhu Yiwei តែងតែដើរតួជា CEO មានចរិតកាចម៉ឺងម៉ាត់ប៉ុន្តែលោកមិនកាចខ្លាំងក្នុងជីវិតពិតនោះទេ។ Zhu Yiwei ត្រូវបានគេនិយាយថាមានការគិតគូរជាឯកជនជាញឹកញាប់ទិញអំណោយតូចៗនិងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់ Bai Xinyi។ Bai Xinyi មិនមែនជាមនុស្សស្រីស្លូតបូតដែលនាងលេចមុខក្នុងរឿងភាគនោះទេ។ នាងត្រូវបានគេនិយាយថា មានភាពរីករាយ និងរស់រវើក ដែលជារឿយៗធ្វើឱ្យ Zhu Yiwei សើច។ តារាសម្តែងទាំងពីររូបបានភ្ជាប់ពាក្យនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ ហើយបានទទួលសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី ៩ ខែតុលា និងរៀបចំពិធីមង្គលការនៅថ្ងៃទី៨ តុលា។ ថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះត្រូវបានចែករំលែកផងដែរដែលមានទម្រង់៣ផ្សេងគ្នា។ Zhu Yiwei និង Bai [ ]


Latest News
Hashtags:   

អបអរសាទរ

 | 

គូស្នេហ៍ក្នុងរឿងភាគខ្លីរៀបការក្នុងជីវិតពិតហើយ

 | 

Sources