Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 8 hours ago

ចិនថាអាមេរិកដំឡើងពន្ធទំនិញចិនរហូតដល់១០០% គ្មានភាពយុត្តិធម៌ ក្រោយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រ

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅអាមេរិកថា អាមេរិកប្រកាសដំឡើងពន្ធទំនិញចិនរហូតដល់១០០% គឺគ្មានភាពយុត្តិធម៌ទេ ចិនសូមបញ្ជាក់ពីការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន គឺដើម្បីសន្តិសុខប៉ុណ្ណោះ មិនមែនជាសង្គ្រា.មពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។ រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅអាមេរិកកាលពីថ្ងៃទី១២ ខែតុលា កន្លងមក ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump មានគោលជំហរ២ផ្សេងគ្នា ។ ការចោទប្រកាន់នេះ ក្រោយពីអាមេរិកប្រកាសដំឡើងពន្ធទំនិញចិនស្មើ១០០% និងរិះគ.ន់រដ្ឋាភិបាលក្រុងប៉េកាំងរឹតបន្តឹងការរនាំចេញរ៉ែកម្រធ្វើឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន គឺវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ និងឧបករណ៍ពាក់ព័ន្ធរបស់ចិន គឺដោយសារអាមេរិកដាក់សម្ពាធសេដ្ឋកិច្ចចិន ។ ក្រោយពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាមេរិកបានដាក់ក្រុមហ៊ុនចិនមួយចំនួនក្នុងបញ្ជីខ្មៅ និងប្រមូលថ្លៃសេវាកំពង់ផែបន្ថែមទៀតសម្រាប់នាវាពាក់ព័ន្ធនឹងចិន ។ ចិនចាត់ទុកទង្វើរបស់អាមេរិកធ្វើឱ្យខូចផលប្រយោជន៍ចិនយ៉ាងខ្លាំង និងប៉ះពាល់ការចរចាពាណិជ្ជកម្ម ចិនប្រឆាំងដាច់ខាតចំពោះអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ ។ កាលពីថ្ងៃទី១០ ខែតុលា លោក Trump បានប្រកាសដំឡើងពន្ធចិនស្មើ១០០% និងត្រៀមរឹតបន្តឹងការនាំចេញ Software សំខាន់របស់អាមេរិកចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ លោក Trump [ ]


Latest News
Hashtags:   

ចិនថាអាមេរិកដំឡើងពន្ធទំនិញចិនរហូតដល់១០០%

 | 

គ្មានភាពយុត្តិធម៌

 | 

ក្រោយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រ

 | 

Sources