Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

កម្ពុជាស្នើឲ្យថៃផ្អាកជាបន្ទាន់ នូវផែនការដោះមីននៅភូមិជោគជ័យនិងភូមិព្រៃចាន់របស់កម្ពុជា

បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា បានចេញលិខិតឆ្លើយតបចំពោះការជូនដំណឹងស្ដីពីការដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (កម្ពុជា) ពីសំណាក់កងកម្លាំងបូព៌ាថៃ ថាគឺជាអនុវត្តផ្ទុយពីសេចក្ដីសម្រេចនៃកិច្ចប្រជុំ GBC លើកទី១ និងស្នើឲ្យថៃផ្អាកសកម្មភាពនេះជាបន្ទាន់។ តាមលិខិតរបស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ កម្ពុជា ចេញនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដែលផ្ញើទៅកាន់មេបញ្ជាការនៃកងកម្លាំងបូព៌ារបស់ថៃ បានបញ្ជាក់ថា៖ យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការងារដោះមីនមនុស្សធម៌ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តជាជំហានៗដូចខាងក្រោម៖ ១- ភាគីកម្ពុជា និងភាគីថៃត្រូវបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយដែលក្រុមការងារ នេះត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ២. បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូត មកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន ២ លើករួចមកហើយ។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ [ ]


Latest News
Hashtags:   

កម្ពុជាស្នើឲ្យថៃផ្អាកជាបន្ទាន់

 | 

នូវផែនការដោះមីននៅភូមិជោគជ័យនិងភូមិព្រៃចាន់របស់កម្ពុជា

 | 

Sources