Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 7 hours ago

អុញនោះ! នាយករដ្ឋមន្រ្តីថៃសម្រេចចិត្តប្តឹ.ងឧទ្ធរណ៍ទៅកាន់ ណាវ៉ាត់

ដូចពាក្យមួយនិយាយថា «កូនប្រុស១០ឆ្នាំចាំសងសឹកក៏បាន» ពេលនេះបានកើតឡើងជាក់ស្តែងទៅកាន់នាយករដ្ឋមន្រ្តីថៃថ្មី អានុទីន និង ណាវ៉ាត់ ជុំវិញរឿងរ៉ាវរបស់អ្នកទាំងពីរកាលពីកន្លងមក។ នេះបានជំរុញឱ្យមានការលើកឡើងថារករឿងខ្មែរមិនអស់ចិត្តពេលនេះ ថៃប្តឹងថៃ។ អ្នកខ្លះថានេះហើយយុគ៩ ខណៈបុគ្គល ណាវ៉ាត់ នេះហើយគឺបានប្រើសម្តីចាស់ដៃណាស់មកលើថ្នាក់ដឹកនាំកម្ពុជា។ ថ្ងៃទី១២ ខែតុលា ណាវ៉ាត់ អ៊ីសារ៉ាក្រៃស៊ីល ដែលជាពាណិជ្ជករនិងជាម្ចាស់កម្មវិធី MGI បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងក្រោយពីបានបង្ហោះសារទាក់ទងនឹងករណីដែល អានុទីន នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ប្តឹងបរិហារកេរ្តិ៍លោកពីបទរិះគន់ជំងឺកូវីដ-១៩ កាលនៅជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ តាណាវ៉ាត់ បានសរសេររៀបរាប់ថា « នាយករដ្ឋមន្ត្រី Anutin បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងខ្ញុំសម្រាប់ការរិះគន់ COVID-19 ។ តុលាការបានច្រានចោលករណីនេះប៉ុន្តែនាយករដ្ឋមន្រ្តីបានប្តឹងឧទ្ធរណ៍»។ សាធារណជនមិនអាចរិះគន់ខ្ញុំបានទេ តុលាការថាហេតុផលមិនគ្រប់គ្រាន់។ នាយករដ្ឋមន្រ្តីបញ្ជាឱ្យក្រុមបណ្តឹងឧទ្ធរណ៍ដំណើរការ ហើយតុលាការទទួលយកការស៊ើបអង្កេត វាគ្រាន់តែជារឿងតូចតាច ខ្ញុំសូមឱ្យអ្នកចំណាយពេលរបស់អ្នកជួយប្រជាពលរដ្ឋតាមដែលអាចធ្វើទៅបាន។ គួរជម្រាបជូនដែរថា ដើមហេតុអ្នកទាំងពីរបានផ្ទុះឡើងគឺនៅជំនាន់កូវីដដោយពេលនោះ អានុទីន បានចេញមកប្រកាសថាប្រទេសថៃគឺមានលទ្ធភាពចាក់បានតែត្រឹមវ៉ាក់សាំងរបស់ប្រទេសចិនប៉ុណ្ណោះ ប៉ុន្ដែពេលនោះ ណាវ៉ាត់ ចេញមករិះគន់ថាខ្លួនចង់ចាក់វ៉ាក់សាំង Covid មកពីអាម៉េរិក ព្រោះវ៉ាក់សាំងប្រទេសនេះមានឥទ្ធិពលខ្លាំងជាង ៩៥% ។ ក្រៅពីរិះគន់រឿងនេះ ណាវ៉ាត់ រិះគន់បន្ដទៀតថា មនុស្សដូច [ ]


Latest News
Hashtags:   

អុញនោះ

 | 

នាយករដ្ឋមន្រ្តីថៃសម្រេចចិត្តប្តឹ

 | 

ងឧទ្ធរណ៍ទៅកាន់

 | 

ណាវ៉ាត់

 | 

Sources