Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

កងទ័ពថៃត្រៀមខ្លួនធ្វើប្រតិបត្តិការដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ តុលានេះ

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា នៅថ្ងៃនេះ (ថ្ងៃទី១០ ខែតុលា) គឺជាថ្ងៃដែលពលរដ្ឋថៃ ជាពិសេស ពលរដ្ឋនៅខេត្តស្រះកែវ រង់ចាំតាមដានគោលជំហររបស់កងទ័ព និងរដ្ឋាភិបាលថៃ រួមទាំងតាមដានគោលជំហររបស់កម្ពុជា ថាតើនឹងចាត់វិធានការបែបណានៅតំបន់ព្រំដែនខេត្តស្រះកែវ? តើកម្ពុជានឹងអនុវត្តតាមការដាក់លក្ខខណ្ឌរបស់កងទ័ពភូមិភាគ១ថៃដែរឬទេ ដែលកងទ័ពថៃអះអាងខ្លួនធ្វើតាមលទ្ធផលកិច្ចប្រជុំ GBC ។ ចំណែកភាគីថៃបានត្រៀមកម្លាំងទ័ពរួចអស់ហើយ ថៃនឹងចាត់វិធានការនៅតំបន់ព្រំដែនខេត្តស្រះកែវពីកម្រិតស្រាលទៅធ្ងន់ រួមទាំងអនុវត្តតាមគោលការណ៍អន្តរជាតិដែលពិភពលោកទទួលស្គាល់ ។ ទូរកុងតឺន័ររបស់ Influencer ថៃ លោក កាន់ ចមផ្លាំង ចំនួន៦០គ្រឿងយកពីខេត្តឈុនបុរី ក៏ត្រៀមបញ្ជូនមកកាន់ខេត្តស្រះកែវផងដែរ ដើម្បីយកមកតម្រៀបជារបងនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភូមិណងចាន់ (ថៃ) ទល់មុខនឹងតំបន់ភូមិជោគជ័យ (កម្ពុជា) ដើម្បីជាជំនួយដល់កងទ័ពភូមិភាគទី១ថៃដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ ខែតុលានេះ ។ កាលពីរសៀលថ្ងៃទី៩ ខែតុលា ពលរដ្ឋថៃនៅភូមិណងយ៉ាកែវ ទល់មុខភូមិព្រៃចាន់ (កម្ពុជា) បានប្រមូលផ្តុំគ្នាប្រមាណ១០០នាក់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ ពលរដ្ឋថៃនៅភូមិណងយ៉ាកែវ ត្រៀមខ្លួនធ្វើសកម្មភាពប្រសិនបើកងទ័ពបញ្ជាមក និងត្រៀមរបស់របរប្រើប្រាស់ចាំបាច់ជម្លៀសចេញពីភូមិភ្លាមៗពេលមានការប៉ះទង្គិច ។ ដោយឡែក ពលរដ្ឋថៃនៅភូមិណងចាន់ ត្រង់បង្គោលព្រំដែនលេខ៤៨ [ ]


Latest News
Hashtags:   

កងទ័ពថៃត្រៀមខ្លួនធ្វើប្រតិបត្តិការដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០

 | 

តុលានេះ

 | 

Sources