Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

នាយករដ្ឋមន្ត្រីថៃ ៖ «ថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងរក្សាអធិបតេយ្យ»

ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីគោលជំហររបស់ខ្លួនចង់បានសន្តិភាពយូរអង្វែង ប៉ុន្តែកម្ពុជាត្រូវសហការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស ការដកថយអាវុធធុនធ្ងន់ ការដោះមីន ការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ ។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News ឱ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាទៅក្រសួងការបរទេសរបស់ខ្លួនដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយប្រកាន់នូវគោលការណ៍សន្តិភាព និងរក្សាអធិបតេយ្យ ។ រដ្ឋាភិបាលថៃនឹងចាត់វិធានការទាំងអស់ក្នុងក្របខ័ណ្ឌច្បាប់ គោលការណ៍អន្តរជាតិដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យជាតិ ។ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយក្រោយពីប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថា វាជាកិច្ចប្រជុំ Working Meeting ដើម្បីត្រៀមខ្លួនចរចាជាមួយកម្ពុជា ព្រមទាំងឆ្លើយតបលិខិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ រដ្ឋាភិបាលថៃបានឆ្លើយតបទៅប្រធានាធិបតីអាមេរិកវិញ ដោយបញ្ជាក់នូវគោលជំហរថៃចង់បានសន្តិភាពយូរអង្វែង ហើយប្រទេសទាំងពីរត្រូវសហការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស ការដកថយអាវុធធុនធ្ងន់ ការដោះមីន ការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃ

 | 

ថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី

 | 

និងរក្សាអធិបតេយ្យ

 | 

Sources