Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ញាក់សាច់! ផេកគាំទ្រតារាថៃ Freen Sarocha ព្រ.មានទៅកាន់អ្នកគាំទ្រ K-Pop ក្រោយបែ.កធ្លា.យសំឡេងឆាតក្នុងក្រុម

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការវែកញែកយ៉ាងច្រើនពីអ្នកគាំទ្រកម្ពុជារបស់តារាថៃ Freen Sarocha និងអ្នកគាំទ្រក្រុមចម្រៀង K-Pop ដែលទាស់ពាក្យសម្តីគ្នាយ៉ាងក្តៅគគុក។ អ្វីដែលកាន់តែក្តៅគគុកក្រុមអ្នកគាំទ្រតារាថៃថែមទាំងចេញលិខិតជូនដំណឹងថែមទៀតបន្ទាប់ពីបែកធ្លាយសំឡេងឆាតនៅក្នុងក្រុមដែលមានការចែកចាយថាមានចំនួន២៥០នាក់។ មានអ្នកគាំទ្រជាច្រើនដែលធ្លាប់គាំទ្រតារាថៃពីមុនបានផ្លាស់ប្តូរការគាំទ្របន្ទាប់ពីថៃបង្កសង្គ្រោមធ្វើឱ្យទាហានខ្មែរច្រើនរូបពលី ពលរដ្ឋជាច្រើនគ្រួសាររងទុក្ខវេទនា ខណៈទាហានទាំង១៨នាក់ដែលថៃចាប់យកទៅទាំងខុសច្បាប់នៅមិនទាន់មានការដោះលែងនៅឡើយ។ ពលរដ្ឋកម្ពុជាមួយផ្នែកធំក៏បានចាប់ផ្តើមពហិការទំនិញសៀមចំណែកផេកគាំទ្រវិស័យ Kpop ដែលមានក្រុមមានជនជាតិថៃក៏ប្រកាសមិនអាប់ដេតសកម្មភាពពួកគេទៀតនោះទេដូចជា Lisa សមាជិក BLACKPINK រួមទាំង Chiquita និង Pharita ដែលជាសមាជិក BABYMONSTER។ ទោះយ៉ាងណាថ្មីៗនេះនៅលើបណ្តាញសង្គមស្រាប់តែផ្ទុះសង្គ្រាមពាក្យសម្តីរវាងអ្នកគាំទ្រតារាថៃនិងអ្នកគាំទ្រ K-Pop នៅក្នុងប្រទេសកម្ពុជាព្រោះតែនៅបង្ហាញសកម្មភាពគាំទ្រតារាថៃដដែល។ ដើមចមដំបូងគឺមានការវែកញែកពីតារា Kpop Soobin នៃសមាជិក TXT និងអ្នកគាំទ្រ Freen Sarocha រហូតមានការរីករាលដាលបន្ថែមទៀត។ លើសពីនេះក៏មានការបែកធ្លាយនៃសំឡេងក្នុងក្រុមរបស់អ្នកគាំទ្រតារាថៃ Freen ខណៈមានការបង្ហើបថាក្នុងក្រុមនោះមានសមាជិកគាំទ្រតារាថៃចំនួន២៥០នាក់។ ក្រោយពីសំឡេងនិងឆាតបានបែកធ្លាយនៅលើបណ្តាញសង្គមស្រាប់តែមានការចែកចាយលិខិតមួយពីអ្នកគាំទ្រ K-Pop ដែលបង្ហាញថាម្ចាស់ផេក Freen Sarocha Official ចេញលិខិតជូនដំណឹងស្តីពីការរំលោភបំពានសិទ្ធិក្នុងការផ្សព្វផ្សាយចេញជាសាធារណៈ។ ក្នុងលិខិតនោះបានសរសេរថា ៖ យើងខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រង Page Facebook / Telegram Channel Freen Sarocha Official [ ]


Latest News
Hashtags:   

ញាក់សាច់

 | 

ផេកគាំទ្រតារាថៃ

 | 

Freen

 | 

Sarocha

 | 

មានទៅកាន់អ្នកគាំទ្រ

 | 

ក្រោយបែ

 | 

កធ្លា

 | 

យសំឡេងឆាតក្នុងក្រុម

 | 

Sources