Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 hours ago

សន្តានតែមួយ! នាយករដ្ឋមន្រ្តីថៃកោតសរសើចំពោះទង្វើរបស់ កាន់ ចមផ្លាំង ដែលបង្កសម្លេងរំខានដល់ពលរដ្ឋខ្មែរ

សម្ដីអមនុស្សធម៌ និងគ្មានការគិតពិចារណាបែបនេះក៏អាចនិយាយចេញមកកើតដែរ! នាយករដ្ឋមន្រ្តីថៃ លោក Anutin បាននិយាយដោយបើកចំហរថា លោកពិតជាចូលចិត្ត និងស្ងើចសរសើចំពោះសកម្មជន Kan Jomphalang ខ្លាំងណាស់ ដែលបាននឹកឃើញវិធីសាស្រ្តចាក់សម្លេងរំខានដល់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។ បាងកក៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្ដី Anutin Charnvirakul បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា លោកសូមកោតសរសើ និងផ្ដល់ការគោរពចំពោះ Kan Jomphalang ដែលថ្មីៗនេះបានប្រើ សំឡេងខ្មោចលង ដើម្បីរំខានប្រជាជនកម្ពុជា។ លោក Anutin ភ្ញាក់ផ្អើលដែលមនុស្សម្នាក់អាចជួយមនុស្សបានច្រើនជាងរដ្ឋ។ លោកទទូចថា គ្មានជនជាតិថៃណាម្នាក់ចូលចិត្តអ្នកឈ្លានពាននោះទេ ហើយលោកគ្រោងនឹងទៅលេងភូមិ Ban Nong Chanនៅពេលឆាប់ៗខាងមុខ។ លោក Anutin បានពោលសរសើមេដឹកនាំចលនាលាម.ក Jomphalang បន្ថែមទៀតថា៖ Kan Jomphalang តែម្នាក់ជួយមនុស្សបានច្រើនណាស់ ខ្ញុំត្រូវតែគោរពគាត់។ ៣-៤ ខេត្តហើយ ខ្ញុំឃើញតែរថយន្ត Kan Jomphalang វាជារឿងគួឲ្យភ្ញាក់ផ្អើលណាស់ ដែលបុគ្គលម្នាក់អាចកៀរគរជំនួយបានច្រើនជាងរដ្ឋទៅទៀត។ ប្រជាជនថៃយើង [ ]


Latest News
Hashtags:   

សន្តានតែមួយ

 | 

នាយករដ្ឋមន្រ្តីថៃកោតសរសើចំពោះទង្វើរបស់

 | 

ចមផ្លាំង

 | 

ដែលបង្កសម្លេងរំខានដល់ពលរដ្ឋខ្មែរ

 | 

Sources