Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

មហាជនសម្តែងការព្រួយបារម្ភ ក្រោយបាត់វត្តមានឧត្តមសេនីយ៍ឯក ស្រី ឌឹក

អ្នកលេងបណ្តាញសង្គម បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក ដែលជាមេទ័ពឆ្នើមមួយរូប តតាំងចោរឈ្លានពានថៃ អំឡុងកាលផ្ទុះអាវុធ ៥យប់៦ថ្ងៃ នៅខែកក្កដា ឆ្នាំ២០២៥។ ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ស្រី ឌឹក ហាក់បាត់វត្តមាន ដោយស្ងាត់ដំណឹងឈឹង។ ថ្មីៗនេះ មានគេហទំព័មួយឈ្មោះ Samdech Seng Ratana បានបង្ហោះថា៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបាត់បង់ជីវិត នៅក្នុងសមរភូមិភ្នំខ្មោច ។ តែយ៉ាងមិញ គិតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់ការណាមួយពីស្ថានភាពរបស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅឡើយនោះទេ។ គួរបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ស្រី ឌឹក ជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ជាមេទ័ពនៅលេីសមរភូមិជួរមុខ ការពារភ្នំទ្រព្យ មុំបី តាថាវ និង ភ្នំខ្មោច៕


Latest News
Hashtags:   

មហាជនសម្តែងការព្រួយបារម្ភ

 | 

ក្រោយបាត់វត្តមានឧត្តមសេនីយ៍ឯក

 | 

Sources