Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 hours ago

កាន់តែក្ដៅ! កូរ៉េខាងត្បូងត្រៀមបញ្ជូនភ្នាក់ងារស៊ើបអង្កេតមកធ្វើការដោយផ្ទាល់នៅកម្ពុជា

ទីក្រុងសេអ៊ូល៖ ភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែតុលា បានប្រកាសជាសាធារណៈ អំពីផែនការប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្មលើជនជាតិកូរ៉េនៅក្នុងប្រទេសកម្ពុជា ដោយត្រៀមបញ្ជូនមន្រ្តីស៊ើបអង្កេតកូរ៉េទៅធ្វើការដោយផ្ទាល់ជាមួយកម្ពុជាដើម្បីពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូង។ ប្រភពខាងលើបានបង្ហាញថា មន្ត្រីប៉ូលីសកូរ៉េនឹងជួបជាមួយអាជ្ញាធរកម្ពុជានៅថ្ងៃទី 23 ខែតុលា ខាងមុខនៅទីក្រុងសេអ៊ូល ដើម្បីចុះហត្ថលេខាលើ MOU ស្តីពីការបង្កើត តុកូរ៉េ ឬ Korean Desk ដែលជាអង្គភាពប៉ូលីសកូរ៉េខាងត្បូង ដើម្បីបញ្ជូនមន្រ្តីប៉ូលីសកូរ៉េមកធ្វើការនៅកម្ពុជា។ កន្លងមកអង្គភាពនេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសហ្វីលីពីន និងថៃរួចមកហើយ ហើយឥឡូវនេះកូរ៉េខាងត្បូងគ្រោងនឹងបង្កើតមួយទៀតនៅប្រទេសកម្ពុជា ដោយសារតែបទឧក្រិដ្ឋដែលផ្តោតលើជនជាតិកូរ៉េបានកើនឡើងនៅទីនោះ។ ក្រៅពីនេះ កូរ៉េខាងត្បូងក៏មានគម្រោងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបង្កើតក្រុមការងាររួមគ្នាជាមួយប៉ូលីស Interpol រដ្ឋសមាជិកអាស៊ាន ចិន និងជប៉ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការចាប់ជំរិត ការក្លែងបន្លំ និងការបោកប្រាស់តាមអ៊ីនធឺណិត។ បច្ចុប្បន្នមន្ត្រីជំនាញកូរ៉េកំពុងសម្របសម្រួលដំណើរការនេះជាមួយអាជ្ញាធរកម្ពុជា ជុំវិញការធ្វើមាតុភូមិនិវត្តន៍សា.កស.ពនិស្សិតកូរ៉េម្នាក់ដែលត្រូវបានគេប្រទះឃើញស្លា.ប់នៅខេត្តកំពត។ ស្នងការស្តីទី ឧត្តមសេនីយ៍ Yoo Jae-sung បាននិយាយថា ប៉ូលីសនឹង ប្រមូលសមត្ថភាពសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដើម្បីការពារពលរដ្ឋកូរ៉េនៅកម្ពុជា និងធានាសុវត្ថិភាពរបស់ពួកគេ ។ ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងមានភាពក្ដៅគគុករវាងកម្ពុជា និង កូរ៉េខាងត្បូងនេះ [ ]


Latest News
Hashtags:   

កាន់តែក្ដៅ

 | 

កូរ៉េខាងត្បូងត្រៀមបញ្ជូនភ្នាក់ងារស៊ើបអង្កេតមកធ្វើការដោយផ្ទាល់នៅកម្ពុជា

 | 

Sources