Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 18 hours ago

រដ្ឋមន្ត្រីការបរទេសថៃហៅក្រុមហ៊ុនឯកជនដែលប្រកបអាជីវកម្មនៅកម្ពុជា មកប្រជុំរកវិធីកាត់បន្ថយផលប៉ះពាល់

ប្រទេសថៃ ៖ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ពថៃដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា បែរជាធ្វើឱ្យក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា និងក្រុមហ៊ុនថៃក្នុងស្រុករងផលប៉ះពាល់ខ្លាំងទៅវិញ ។ ក្រុមហ៊ុនថៃតែងតែស្នើរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ចប់ជម្លោះព្រំដែនឆាប់ៗដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតី ប៉ុន្តែរហូតមកដល់ខែតុលានេះ ព្រំដែនប្រទេសទាំងពីរនៅតែបិទទ្វារ ទើបរដ្ឋមន្ត្រីក្រសួងការបរទេសថៃហៅក្រុមហ៊ុនឯកជនថៃនៅកម្ពុជា មកប្រជុំរកវិធីកាត់បន្ថយផលប៉ះពាល់ ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ឱ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានប្រជុំជាមួយក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីរកវិធីជួយដោះស្រាយផលប៉ះពាល់ ក្រោយពីក្រុមហ៊ុនឯកជនថៃរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនអូសបន្លាយ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយបំភ្លៃថា កម្ពុជាមិនស្មោះត្រង់ក្នុងការចរចា និងផ្តោតលើការយកប្រៀប ទើបធ្វើឱ្យជម្លោះអូសបន្លាយបែបនេះ ។ នៅថ្ងៃទី១០ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានហៅក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា មកប្រជុំនៅក្រសួងការបរទេស ដើម្បីស្តាប់ពីផលប៉ះពាល់ដោយសារជម្លោះព្រំដែនអូសបន្លាយ ។ លោក សីហស័ក្តិ និយាយក្នុងកិច្ចប្រជុំថា រដ្ឋាភិបាលជ្រាបច្បាស់ គឺក្រុមហ៊ុនថៃនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារស្ថានការណ៍បច្ចុប្បន្ន ទើបលោកចង់ស្តាប់បញ្ហាពីក្រុមហ៊ុនឯកជនដោយផ្ទាល់ថា តើរងផលប៉ះពាល់ដូចម្តេចខ្លះ? ដើម្បីឱ្យរដ្ឋាភិបាលរកវិធានការកាត់បន្ថយផលប៉ះពាល់ ដោយចរចាដោះស្រាយបញ្ហាជាមួយកម្ពុជា ។ លោកបន្តថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងដែលត្រូវរួមរស់ជាមួយគ្នាដោយសន្តិភាព [ ]


Latest News
Hashtags:   

រដ្ឋមន្ត្រីការបរទេសថៃហៅក្រុមហ៊ុនឯកជនដែលប្រកបអាជីវកម្មនៅកម្ពុជា

 | 

មកប្រជុំរកវិធីកាត់បន្ថយផលប៉ះពាល់

 | 

Sources