Friday 17 October 2025
Home      All news      Contact us      RSS      English
kbn - 17 hours ago

អ្នកជំនាញខាងមីនអន្តរជាតិ បញ្ជាក់ច្បាស់ៗថា “គ្រាប់មីនដែលថៃបានរកឃើញគឺជាមីនថ្មី”

នៅថ្ងៃទី16 ខែតុលា ឆ្នាំ2025 សារព័ត៌មាន Reuters បានលើកឡើងពីគ្រាប់មីនដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា-ថៃ នាពេលថ្មីៗនេះ ត្រូវបានអ្នកជំនាញមីន‌ឯករាជ្យចំនួន 4រូប បញ្ជាក់ថា មីនប្រឆាំងមនុស្សប្រភេទ PMN-2s ដែលថៃបានរកឃើញគឺជាមីនថ្មីដែលគេទើបដាក់ដាំ។ យោងតាមអត្ថបទដែលបានចុះផ្សាយខាងលើ អ្នកវិភាគផ្នែកដោះមីនម្នាក់បានប្រាប់រ៉យទ័រថា ស្ថានភាពនៃគ្រាប់មីនដែលថៃបានប្រកាសថាបានរកឃើញនៅតាមព្រំដែនជាប់កម្ពុជានោះ គឺជាមីនដែលត្រូវបានដាក់នាពេលថ្មីៗនេះ ។ អ្នកជំនាញបានបញ្ជាក់ថា ពួកវាមើលទៅនៅស្អាត និងនៅថ្មីដដែល មិនមានការខូចខាតអ្វីនោះទេ ។ លោក Andrew Vian Smith អ្នកជំនាញមីនឯករាជ្យនៅចក្រភពអង់គ្លេស បានអះអាងថា ស្ថានភាពនៃមីន PMN-2s នៅក្នុងរូបភាពដែលថតដោយយោធាថៃ ផ្តល់ឲ្យReuters បានបង្ហាញថា មីនទាំងនេះទើបស្ថិតនៅក្នុងដីអស់រយៈពេលជាងពីរបីខែប៉ុណ្ណោះ ហើយស្ថានភាពមីននោះ គឺជាមីនថ្មី។ ទាក់ទងនឹងបញ្ហាមីននេះ ថៃបានចោ.ទប្រកាន់កម្ពុជាពីការដាំគ្រាប់មីនថ្មីនៅតាមព្រំដែន ខណៈខាងកម្ពុជាធ្លាប់បញ្ជាក់ជាច្រើនសារមកហើយថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងជាប្រទេសដែលរងគ្រោះដោយសារសំណល់ជាតិផ្ទុះក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃកន្លងមក កម្ពុជាប្ដេជ្ញាមិនប្រើប្រាស់មីនថ្មីប្រឆាំងមនុស្សជាដាច់ខាត។ យ៉ាងណាក៏ដោយ ភ័ស្តុតាងដែលត្រូវបានពិនិត្យដោយអ្នកឯកទេសមីនបង្ហាញថា គ្រឿងផ្ទុះដែលត្រូវបានកំណត់ថាជាមីនប្រឆាំងមនុស្ស PMN-2 រកឃើញនៅតាមព្រំដែនកម្ពុជា-ថៃនោះ ហាក់ដូចជាត្រូវបានដាក់ពង្រាយក្នុងពេលថ្មីៗ ដោយវាមិនទំនងជាមីនដែលសល់ពីសម័យសង្រ្គា.មកន្លងមកនោះទេ។ ដូច្នេះសរុបមក បើមីន PMN-2 ដែលបានរកឃើញទាំងនេះគឺជាមីនថ្មី តើវាជាមីនថ្មីដែលភាគីខាងណាជាអ្នកបង្កប់?


Latest News
Hashtags:   

អ្នកជំនាញខាងមីនអន្តរជាតិ

 | 

បញ្ជាក់ច្បាស់ៗថា

 | 

“គ្រាប់មីនដែលថៃបានរកឃើញគឺជាមីនថ្មី”

 | 

Sources