Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

Mealyann Nita Saing បំបែកកំណត់ត្រាកម្ពុជាចូលTOPលើកដំបូងក្នុងការប្រកួត Miss Asia Pacific International

ទីបំផុត Mealyann Nita Saing ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Asia Pacific International 2025 លើទឹកដីហ្វីលីពីនទទួលបានលទ្ធផល TOP30 ។ សមិទ្ធផលនេះជំរុញឱ្យកម្ពុជាចូលTOPលើកដំបូងក្នុងការប្រកួត។ យ៉ាងណាក៏មានមតិមួយចំនួនសម្តែងការសោកស្តាយដែលកម្ពុជាមិនអាចចូលទៅកាន់វគ្គកំពូល១០នាក់ចុងក្រោយ។ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្មវិធីប្រកួត Miss Asia Pacific International 2025 បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញាដែលតំណាងឱ្យប្រទេសប្រេស៊ីល Isabela Fernandez ចំណែកឯហ្វីលីពីនជាប់លំដាប់រងទី១។ ងាកមកខាងតំណាងកម្ពុជាវិញគឺអ្នកនាង Mealyann Nita Saing ក៏ទទួលបានលទ្ធផលដ៏ល្អមួយផងដែរខណៈកម្មវិធីនេះខាងកម្ពុជាទើបតែចូលរួមបានចំនួន៣ដងប៉ុណ្ណោះ។ នៅក្នុងការប្រកួត Miss Asia Pacific International 2025 អ្នកនាង Mealyann បានព្យាយាមយ៉ាងស្វិតស្វាងជាមួយនឹងបេក្ខភាពផ្សេងទៀតជម្នះនៃការវាយប្រហារពាក្យសម្តីនៅលើបណ្តាញសង្គមពីជនជាតិថៃមួយចំនួន ហើយកាលពីថ្ងៃទី៣០ ខែកញ្ញា ក៏ត្រូវភិតភ័យនឹងហេតុការណ៍គ្រោះរញ្ជួយដីនៅហ្វីលីពីនទៀត។ Mealyann បានបើកឱកាសដំបូងអាចនាំកម្ពុជាចូលទៅកាន់ TOP30 ។ ជាមួយនឹងចំណាត់ថ្នាក់នេះ Miss Asia Pacific International Cambodia [ ]


Latest News
Hashtags:   

Mealyann

 | 

Saing

 | 

បំបែកកំណត់ត្រាកម្ពុជាចូលTOPលើកដំបូងក្នុងការប្រកួត

 | 

Pacific

 | 

International

 | 

Sources