Wednesday 15 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

លោក Trump ត្រៀមខ្លួនធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ

យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមខ្លួនចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុងខែតុលា ឆ្នាំ២០២៥ ។ ប្រធានាធិបតីអាមេរិកបានផ្ញើលិខិតមកនាយករដ្ឋមន្ត្រីថៃកាលពីសប្តាហ៍ទី២ ខែតុលា ប្រាថ្នាចង់ឃើញប្រទេសជិតខាងទាំងពីរអាចដោះស្រាយស្ថានការណ៍តានតឹងដោយសន្តិវិធី ។ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Mohamed Hassan បាននិយាយមកកាន់សារព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក Trump បានត្រៀមខ្លួនធ្វើជាសាក្សីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ ស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃបានកើតឡើងក្រោយពីក្រុមជ្រុលនិយមថៃផ្សព្វផ្សាយព័ត៌មានញុះញង់ និងចែកចាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងឱ្យពលរដ្ឋថៃគ្នាឯងមានគំនិតរើ.សអើងជាតិសាសន៍ ។ ស្ថានការណ៍តានតឹងនេះបានរាលដាលកាន់តែខ្លាំងរហូតកងទ័ពថៃចាប់ផ្តើមបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជាកាលពីខែកក្កដាកន្លងមក ដែលធ្វើឱ្យមនុស្សស្លាប់-រងរបួស និងការភៀសសឹករបស់ពលរដ្ឋនៅតំបន់ព្រំដែន ។ ក្រោយពីសង្គ្រាមកម្ពុជា-ថៃរយៈពេល៥ថ្ងៃ ប្រទេសទាំងពីរក៏បានព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ដោយសារលោក Trump ជួយអន្តរាគមន៍ឱ្យប្រទេសទាំងពីរងាកមកចរចាសន្តិភាព បើមិនដូច្នេះទេ លោកនឹងមិនជជែកពីពន្ធទំនិញ ។ ទោះជាស្ថិតក្នុងដំណាក់កាលគោរពបទឈប់បាញ់ ប៉ុន្តែភាគីថៃនៅតែចោទប្រកាន់កម្ពុជាមិនឈប់ឈរ ដូចជា ៖ ចោទកងទ័ពកម្ពុជាដាក់មីនលើទឹកដីខ្លួន ចោទកម្ពុជាបង្ហោះដ្រូន ខណៈថៃខ្លួនឯងបំពានបទឈប់បាញ់ ដោយចាប់វីរកងទ័ពកម្ពុជាចំនួន១៨រូប [ ]


Latest News
Hashtags:   

Trump

 | 

ត្រៀមខ្លួនធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា

 | 

Sources