Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 4 hours ago

ប្រមុខថ្នាក់ដឹកនាំកម្ពុជាប្រកាន់ជំហរមិនយកទឹកដី ទៅធ្វើជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពដាច់ខាត

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែតុលា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជានឹងមិនឯកភាពលើកិច្ចព្រមព្រៀងសន្តិភាពណាមួយ ជាថ្នូរនឹងការកាត់ទឹកដី ដែលនឹងនាំឲ្យកម្ពុជាបាត់បង់អធិបតេយ្យជាដាច់ខាត។ ការប្រកាសពីគោលជំហរនេះ គឺធ្វើឡើងក្រោយសម្ដេចធិបតី បានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ឆ្លើយតបនឹងការលើកឡើងទាំងនោះ សម្ដេចបានគូសបញ្ជាក់ដោយសង្ខេបថា៖ កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ ចំណែក កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ សម្ដេចបានបញ្ជាក់ថា ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ដោយឡែក ចំពោះការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ សរុបដោយខ្លី សម្ដេចបានធ្វើការបញ្ជាក់ជូនជនរួមជាតិថា: ១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) [ ]


Latest News
Hashtags:   

ប្រមុខថ្នាក់ដឹកនាំកម្ពុជាប្រកាន់ជំហរមិនយកទឹកដី

 | 

ទៅធ្វើជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពដាច់ខាត

 | 

Sources