Friday 17 October 2025
Home      All news      Contact us      RSS      English
kbn - 20 hours ago

Rick Kh ថាក្នុងគា្រដែលកម្ពុជារងនូវស.ង្គ្រាមនិងការចោ.ទប្រកាន់ ពលរដ្ឋខ្មែរត្រូវតស៊ូជាមួយគ្នា

ក្នុងគ្រាដ៏លំបាកសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ គឺឆ្លងកាត់នូវសង្គ្រាមឈ្លានពានពីថៃ និសិ្សតកូរ៉េម្នាក់ស្លាប់នៅខ្មែរ ប្រទេសកូរ៉េខាងត្បូងហាក់បង្ហាញសកម្មភាពធ្ងន់ធ្ងរយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា រួមទាំងករណីផ្សេងទៀតអ្នកបង្កើតមាតិកា Rick Kh បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែររួបរួមសាមគ្គីគ្នាកុំបាក់ទឹកចិត្ត។ នៅល្ងាចថ្ងៃទី១៥ តុលា Rick Kh បានបង្ហោះសំណេរនៅលើផេករបស់ខ្លួនដែលមានអ្នកតាមដានជិត២លាននាក់ថា «ស្រុកខ្មែរខ្ញុំអើយ ទោះយើងកំពុងរងនៅសង្គ្រាមចង់បានទឹកដី ហើយមករងគ្រោះដោយការចោទប្រកាន់យ៉ាងណា ក៏ពួកយើងមិនទៅណាចោលអ្នកដែរ (ពេលនេះយើងនៅតែស៊ូរួមគ្នាលុះក្ស័យ) »។ លោកបន្តទៀតថា «យើងនឹងរស់នៅអភិវឌ្ឍន៍ជាតិរួមគ្នា កសាងប្រទេសខ្មែរដល់ថ្ងៃស្លាប់ ពួកយើងនៅតែជំនះការមើលងាយ គ្រប់ឧបសគ្គ ដោយមានឆន្ទះដោះស្រាយ ខំប្រឹងសិក្សាអភិវឌ្ឍន៍ខ្លួនឯង ដើម្បីកម្ពុជាប្រទេសរបស់ពួកយើង» អ្នកបង្កើតមាតិកាល្បីឈ្មោះបានសង្កត់ធ្ងន់ឱ្យប្រជាជនខ្មែរតស៊ូឡើងកុំបាក់ទឹកចិត្ត។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចុះផ្សាយក្នុងប្រទេសកូរ៉េខាងត្បូងករណីនិស្សិតកូរ៉េវ័យ២២ឆ្នាំស្លាប់ ដោយគាំងបេះដូងដែលបណ្ដាលមកពីការធ្វើទារុណកម្ម ប្រព័ន្ធផ្សព្វផ្សាយជាច្រើនហាក់វាយប្រហារមកកាន់ប្រទេសកម្ពុជាយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពីប្រធានាធិបតីរបស់ខ្លួនហៅកម្ពុជាថាជាទីក្រុងឧក្រិដ្ឋកម្ម ហាក់អយុត្តិធម៌យ៉ាងខ្លាំងខណៈដែលជនជាតិចិនជាអ្នកប្រព្រឹត្តប៉ុន្តែស្ទើរតែគ្រប់យ៉ាងធ្លាក់មកលើកម្ពុជាតែម្នាក់ឯង។ ស្ថានការណ៍តានតឹងនេះមានពលរដ្ឋកូរ៉េដែលរស់នៅលើទឹកដីកម្ពុជាចេញវីដេអូលាតត្រដាងពីបទពិសោធរស់នៅក្នុងកម្ពុជាពុំដូចអ្វីដែលចុះផ្សាយស្រាប់តែមានការចោទប្រកាន់ថាវីដេអូ AI ឬចោទប្រកាន់មកកាន់រដ្ឋាភិបាលទៅវិញ។ ជាមួយនឹងករណីទាក់ទងនឹងប្រទេសកូរ៉េខាងត្បូងកម្ពុជាក៏សាយភាយឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយធំៗទាក់ទងនឹងសហរដ្ឋអាម៉េរិករកឃើញថាប្រធានក្រុមហ៊ុន ចេន ហ្ស៊ី មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោ.កតាមអនឡាញ និងការលាងលុយកខ្វក់ដ៏ធំសម្បើមនៅ ដោយបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ៕


Latest News
Hashtags:   

ថាក្នុងគា្រដែលកម្ពុជារងនូវស

 | 

ង្គ្រាមនិងការចោ

 | 

ទប្រកាន់

 | 

ពលរដ្ឋខ្មែរត្រូវតស៊ូជាមួយគ្នា

 | 

Sources