Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

សារព័ត៌មានថៃផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ដាក់សម្ពាធឱ្យថៃបើកព្រំដែននៅថ្ងៃទី២០ ខែតុលានេះ

ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មានមួយចំនួនរបស់ថៃបានផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដាក់សម្ពាធឱ្យថៃបើកព្រំដែនឡើងវិញនៅថ្ងៃទី២០ ខែតុលានេះ ប៉ុន្តែត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិថៃឆ្លើយតបទៅវិញថា កម្ពុជាត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់ថៃ៤ចំណុចជាមុនសិន ទើបថៃជជែកពីប្រធានបទផ្សេង ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better នៅថ្ងៃទី១៥ ខែតុលា ឱ្យដឹងថា លោក ស៊ុរ៉ាសាន់ គង់ស៊ិរិ អ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា ពេលនេះ ថៃមិនទាន់មានវិធានការផ្សេងក្រៅពីការកំណត់លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ ២-ដោះមីន ៣-បង្ក្រាបបទល្មើសឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែនដែលមានបញ្ហាតាមសំណើក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ ព្រមទាំងមានយន្តការសហការដើម្បីពិភាក្សាគ្នាឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសិន ចាំជជែករឿងផ្សេង ។ ថៃនិយាយច្បាស់លាស់ថា បើមានកិច្ចចរចា គឺកម្ពុជាត្រូវយល់ព្រមតាមលក្ខខណ្ឌ៤ចំណុចនេះ ទើបជជែកពីប្រធានបទផ្សេងទៀត ។ ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានថៃដែលចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថាដាក់សម្ពាធឱ្យថៃបើកព្រំដែនដោយសារបាត់បង់ចំណូល លោក ស៊ុរ៉ាសាន់ អ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា គ្មានទិន្នន័យពីការបាត់បង់ចំណូលរបស់កម្ពុជាទេ ប៉ុន្តែលោកគិតថា កម្ពុជាអាចរងផលប៉ះពាល់ផ្នែកពាណិជ្ជកម្មតាមព្រំដែនដោយសារវិធានការបិទព្រំដែនរបស់ថៃ ។ [ ]


Latest News
Hashtags:   

សារព័ត៌មានថៃផ្សាយបំភ្លៃថា

 | 

សម្តេចតេជោ

 | 

ដាក់សម្ពាធឱ្យថៃបើកព្រំដែននៅថ្ងៃទី២០

 | 

ខែតុលានេះ

 | 

Sources