Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ភូមិព្រៃចាន់និងភូមិជោគជ័យ មានសភាពស្ងប់ស្ងាត់ក្រោយរងការរំខានអស់រយៈពេល ៤យប់

បន្ទាយមានជ័យ៖ ស្ថានភាពនៅភូមិព្រៃចាន់ និង ភូមិជោគជ័យ នៅយប់ថ្ងៃទី១៤ តុលា ត្រូវបានរាយការណ៍ថាមានភាពស្ងប់ស្ងាត់ ដោយមិនមានការចាក់សម្លេងរំខានពីខាងថៃដូចយប់មុនៗនោះទេ។ ភាពស្ងប់ស្ងាត់នេះបានកើតមាន ក្រោយពេលអ្នកការទូត និងអ្នកខាងសិទ្ធិមនុស្សនៅថៃជាបន្តបន្ទាប់ បានចេញមុខប្រឆាំងឲ្យបញ្ឈប់សកម្មភាពចាក់សម្លេងរំខានពលរដ្ឋខ្មែរ ដែលជាការរំលោ.ភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងន់ ត្រូវបានដឹកនាំដោយបុគ្គលឈ្មោះ កាន់ ចមផ្លាង។ យោងតាមការជូនដំណឹងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមម៉ោង ១១យប់ ថ្ងៃទី១៤ ខែតុលានេះ ស្ថានភាពនៅភូមិព្រៃចាន់និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ និងមិនទាន់មានសំឡេងរំខានដូចយប់មុនៗទេ។ ការមិនចាក់សម្លេងរំខានពលរដ្ឋខ្មែរដូចយប់មុនៗនេះ ត្រូវបានគេដឹងថាកើតមានក្រោយបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមថៃ ឈ្មោះ កាន់ ចមផ្លាង ដែលជាដឹកនាំយុទ្ធនាការនេះបានប្រកាសលើទំព័រហ្វេសប៊ុកខ្លួនថា រូបគេនឹងបញ្ឈប់ការចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់និងភូមិជោគជ័យទៀតហើយ ក្រោយទទួលបានការរិះគន់ពីអ្នកនយោបាយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន។ បើទោះជាមានការប្រកាសបែបនេះពី កាន់ ចមផ្លាង ក៏ពិតមែន ប៉ុន្តែយើងនឹងរង់ចាំមើលថាពួកគេនឹងរកនឹកវិធីសាស្រ្តអ្វីមកធ្វើទុក្ខបុ.កម្នេញកម្ពុជាជាបន្តទៀត ព្រោះដូចដឹងស្រាប់មកហើយថាទាំងបុគ្គលរូបនេះ យោធា និងរដ្ឋាភិបាលថៃគឺមិនព្រមបោះបង់គំនិតចង់បានទឹកដីខ្មែរទៅធ្វើជាកម្មសិទ្ធិខ្លួនដោយងាយនោះទេ។ គួរបញ្ចាក់ថា អស់រយៈពេល៤យប់មកហើយ ពោលគឺចាប់តាំងពីយប់ថ្ងៃទី១០ ដល់ទី ១៣ ខែតុលា ភាគីថៃបានចាក់សម្លេងរំខាននិងបំភ័យពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ [ ]


Latest News
Hashtags:   

ភូមិព្រៃចាន់និងភូមិជោគជ័យ

 | 

មានសភាពស្ងប់ស្ងាត់ក្រោយរងការរំខានអស់រយៈពេល

 | 

Sources