Friday 17 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ទម្លាប់ទាំង៧ដែលហាក់សន្សំលុយ ប៉ុន្តែតាមពិតត្រូវចំណាយច្រើនលើសដើម

ការសន្សំលុយជារឿងមួយសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលវាអាចជួយយើងបាននៅគ្រាដែលខ្វះខាតខ្លាំង ដូចជានៅពេលមានបញ្ហាសុខភាព ឬការរកស៉ីអាជីវកម្មផ្សេងៗ។ យ៉ាងណាមិញ នេះជាបញ្ហាមួយផងដែរក្នុងការរស់នៅក្នុងសម័យទំនើប សម្ភារៈនិយម និងមានការប្រកួតប្រជែងខ្ពស់នេះ ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដោយហេតុថាការចំណាយប្រចាំថ្ងៃមានតម្លៃខ្ពស់។ ទោះជាយ៉ាងណា វិធីសន្សំលុយមានច្រើនបែបយ៉ាង មិនថាជាសាច់ប្រាក់សុទ្ធ ឬដាក់ក្នុងធនាគារឡើយ ប៉ុន្តែទម្លាប់ទាំង ៧ ខាងក្រោមនេះ ហាក់មើលទៅដូចជាជួយអ្នកក្នុងការសន្សំប្រាក់អញ្ចឹងដែរ តែតាមពិតទៅវាបែរជាធ្វើឱ្យអ្នកចំណាយកាន់តែច្រើនក្នុងរយៈពេលយូរទៅវិញ ដែលទម្លាប់ទាំងនោះរួមមាន៖ ១.បើកឡានចាស់ៗ៖ មនុស្សជាច្រើនមិនចង់ទិញឡានថ្មីនោះទេ ព្រោះពួកគេគិតថាវាត្រូវចំណាយច្រើនពេក ដូច្នេះហើយពួកគេនៅតែបន្តប្រើឡានចាស់ដដែល។ តែតាមពិតទៅ ថ្លៃជួសជុល ថែទាំ និងធានារ៉ាប់រងឡានចាស់ៗ ឬឡានជជុះ គឺមានតម្លៃខ្ពស់ជាងឡានថ្មីទៅទៀត។ ការទិញឡានថ្មីដំបូងអាចមើលទៅថ្លៃ ប៉ុន្តែវាសន្សំសំចៃច្រើនក្នុងរយៈពេលវែង។ ២.ទិញឥវ៉ាន់បញ្ចុះតម្លៃ៖ សម្រាប់អ្នកចូលចិត្តទិញរបស់របរប្រើប្រាស់ ងាយនឹងរំជួលចិត្តដោយទំនិញបញ្ចុះតម្លៃ ដោយគិតថាពួកគេអាចសន្សំលុយ ប៉ុន្តែតាមពិតតម្លៃបន្ទាប់ពីការលក់ច្រើនតែនៅកៀកនឹងតម្លៃដើម។ អ្នកទិញគិតថាពួកគេកំពុងរកប្រាក់ចំណេញ ខណៈពេលដែលប្រាក់ចំណេញរបស់ហាងនៅតែមិនផ្លាស់ប្តូរ។ ៣.ទិញសំលៀកបំពាក់តម្លៃទាប៖ ម៉ាកយីហោលំដាប់ខ្ពស់ ដែលមានតម្លៃថ្លៃ ច្រើនតែមានសម្ភារៈល្អជាង និងការដេរយ៉ាងប្រណិត។ ទន្ទឹមនឹងនេះ សម្លៀកបំពាក់ដែលមានតំលៃថោក ងាយនឹងរហែក ខូចទ្រង់ទ្រាយ និងឆាប់ចាស់ ដែលបង្ខំឱ្យអ្នកទិញវាម្តងហើយម្តងទៀត។ ៤.ការប្រាក់បញ្ញើសន្សំទៀងទាត់៖ អត្រាការប្រាក់នៅលើគណនីសន្សំធម្មតាគឺទាបជាងអត្រាអតិផរណា។ នេះមានន័យថា ការទុកលុយរបស់អ្នកក្នុងគណនីបែបនេះ លុយរបស់អ្នកនឹងបាត់បង់តម្លៃបន្តិចម្តងៗ។ [ ]


Latest News
Hashtags:   

ទម្លាប់ទាំង៧ដែលហាក់សន្សំលុយ

 | 

ប៉ុន្តែតាមពិតត្រូវចំណាយច្រើនលើសដើម

 | 

Sources