Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

រដ្ឋាភិបាល កំណត់យកថ្ងៃទី២០ ខែតុលា ដាក់សម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ។ ពិធីនេះនឹងចាប់ផ្តើមពីម៉ោង៦:០០នាទី ដល់ម៉ោង ១២:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការខាងលើនេះ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ មេត្តាយោគយល់ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះនឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៕


Latest News
Hashtags:   

រដ្ឋាភិបាល

 | 

កំណត់យកថ្ងៃទី២០

 | 

ខែតុលា

 | 

ដាក់សម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

 | 

Sources