Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

រុស្សុី សម្ងំជួយកូរ៉េខាងជើងផលិតនាវាមុជទឹក ដែលអាចបាញ់មីស៊ីលបាលិស្ទិក

កូរ៉េខាងជើង ទទួលបានជំនួយបច្ចេកទេស ក្នុងការអភិវឌ្ឍនាវាមុជទឹ ដែលមានសមត្ថភាពបាញ់មីស៊ីលបាលិស្ទិកចេញក្រោមបាតសមុទ្រ។ បើយោតាម រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Ahn Gyu-back បានលើកឡើងថា៖ វាហាក់បីដូចជាលឿនពេក ដែលកូរ៉េខាងជើងអាចមានសមត្ថភាពផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដោយគ្មានជំនួយពីប្រទេសដ៏ទៃ ។ ថ្លែងនៅចំពោះមុខគណៈកម្មាធិការការពារជាតិនៃរដ្ឋសភា រដ្ឋមន្រ្តីការពារជាតិរូបនេះ បានអះអាងថា៖ កូរ៉េខាងជើង ទំនងជាទទួលបានជំនួយបច្ចេកវិទ្យាផ្សេងៗក្នុងការអភិវឌ្ឍនាវាមុជទឹកប្រទេសរុស្សុី ខណៈរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសទាំង២បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងស៊ីជម្រៅ។ ក្រៅពីពង្រឹងសមត្ថភាពនាវាមុជទឹក រុស្សុី និងកូរ៉េខាងជើង ក៏បានរួមគ្នាអភិវឌ្ឍន៍មីស៊ីលផ្លូវអាកាសដែលមានសមត្ថភាពខ្លាំងមួយប្រភេទទៀតផងដែរ។ គួរបញ្ជាក់ថា កូរ៉េខាងជើង បានបញ្ជូនទ័ពជាងមួយម៉ឺននាក់ទៅជួយរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន ដើម្បីជាជាថ្នូរ នៃការផ្តល់ជំនួយបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួន៕


Latest News
Hashtags:   

រុស្សុី

 | 

សម្ងំជួយកូរ៉េខាងជើងផលិតនាវាមុជទឹក

 | 

ដែលអាចបាញ់មីស៊ីលបាលិស្ទិក

 | 

Sources