Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ប៉ះពាល់សុខភាពណាស់! សូម្បីកែវក្រដាសដាក់កាហ្វេក្ដៅ ក៏មានមីក្រូផ្លាស្ទីកច្រើនលើសលប់ដែរ

ការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ University of New Mexico (UNM) បានបង្ហាញពីការព្រួយបារម្ភថ្មីអំពី មីក្រូផ្លាស្ទិក (microplastics) ដែលត្រូវបានរកឃើញក្នុងកែវក្រដាសភេសជ្ជៈក្តៅ ឬកែវដែលប្រើតែម្ដងៗរួចបោះចោល។ កែវក្រដាសទាំងនោះមិនមែនផលិតឡើងតែពីក្រដាសឡើយ គេមានរួមផ្សំវាជាមួយផ្លាស្ទីកផងដែរ ដើម្បីការពារជម្រាបទឹក។ តាមការធ្វើតេស្តលើ កែវដែលប្រើតែងម្ដងៗ ចំនួន ៩០ ប្រភេទ អ្នកស្រាវជ្រាវបានរកឃើញថា កែវទាំងនោះមានស្រទាប់ផ្លាស្ទិកនៅខាងក្នុង (polyethylene coating) នៅពេលដាក់ទឹកក្ដៅចូលទៅ វាអាចបញ្ចេញមីក្រូផ្លាស្ទិកចន្លោះពី ៦៧៥ ដល់ទៅ ៥,៩៨៤ ផ្នែក ក្នុងមួយលីត្រ ទៅក្នុងភេសជ្ជៈ ដូចជា កាហ្វេ ឬតែក្ដៅ ដែលបានដាក់នោះ។ នេះនឹងបង្កហានិភ័យយ៉ាងខ្លាំងចំពោះអ្នកដែលតែងតែប្រើប្រាស់វាជាញឹកញាប់។ ការសិក្សាផ្សេងទៀតពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IIT Kharagpur) ក៏ប៉ាន់ប្រមាណថា មនុស្សម្នាក់អាចនឹងទទួលទានមីក្រូផ្លាស្ទិកប្រហែល ០.០៣ មីល្លីក្រាមក្នុងមួយគីឡូក្រាមនៃទំងន់រាងកាយរបស់ពួកគេក្នុងមួយថ្ងៃ ពីការប្រើកែវដែលប្រើតែម្ដងៗរួចបោះចោល។ ប្រសិនបើគណនាតាមអាយុមនុស្ស វាអាចស្មើនឹង ៥៤ ក្រាមនៃផ្លាស្ទិកតូចៗ ដែលចូលក្នុងរាងកាយរបស់ពួកគេ។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវនៅ UNM ក៏បានបញ្ជាក់ថា ពួកគេបានរកឃើញ មីក្រូផ្លាស្ទិកក្នុងខួរក្បាលមនុស្ស [ ]


Latest News
Hashtags:   

ប៉ះពាល់សុខភាពណាស់

 | 

សូម្បីកែវក្រដាសដាក់កាហ្វេក្ដៅ

 | 

ក៏មានមីក្រូផ្លាស្ទីកច្រើនលើសលប់ដែរ

 | 

Sources